Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្នងការរង និង នាយសេនាធិការ ខេត្ដ ត្បូងឃ្មុំ ស្លាប់ទាំងវ័យក្មេង

  • បោះពុម្ព

ត្បូងឃ្មុំ ៖ ស្នងការរងនគរបាល និងជានាយសេនាធិការ នៃស្នងការដ្ឋាន នគរបាលខេត្ដត្បូងឃ្មុំ លោកវរសេនីយ៍ ឯក ញិល រត្ន័ សុភាសិត បានទទួលមរណភាព កាលពីវេលា ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ដោយរោគាពាធ ក្នុងអាយុ៤៤ឆ្នាំ នៅមន្ទីរពេទ្យក្នុង ប្រទេសវៀតណាម ។

ស្នងការនគរបាលខេត្ដត្បូងឃ្មុំ លោកឧត្ដមសេនីយ៍ម៉ៅ ពៅ បានឱ្យដឹងថា ក្រោយទទួលមរណភាពរួចមក លោកដឹកនាំ នគរបាលមួយក្រុម រៀបចំចាត់ចែងដឹកសព យកទៅតម្កល់ទុក ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ លោកឧត្ដមសេនីយ៍ម៉ៅ ពៅ បានបង្ហាញ ការសោកស្ដាយនិង ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះមន្ដ្រី នគរបាលក្រោម ឱវាទ ថ្នាក់ជាស្នងការរង ដែលបានទទួលមរណភាពទាំងវ័យក្មេង ក្នុង ពេល កំពុងបម្រើការងារយ៉ាងដូច្នេះ។

បច្ចុប្បន្នសពលោកញិល រត្ន័សុភាសិត ត្រូវបានតម្កល់ទុកនៅគេហដ្ឋាន លោកឧត្ដមសេនីយ៍ឯក ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គ នាយកដ្ឋាន អន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ស្ថិតនៅភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌ ឫស្សីកែវ ពោលនៅជាប់និង អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ។

តាមមន្ដ្រីនគរបាលខេត្ដត្បូងឃ្មុំ បានឱ្យ ដឹងថា លោកញិល រត្ន័សុភាសិត ត្រូវជាប្អូន បង្កើតរបស់លោក ឧត្ដមសេនីយ៍ឯក ពិន ពិសិដ្ឋ ៕

 

ដកស្រងពី ៖ដើមអម្ពិល