Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរ​​ស្លុយ​ប្រថុយ​លួច​ម៉ូតូ​គេ​នៅ​មុខ​ផ្ទះ​

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ បន្ទាប់ពីលួចយកម៉ូតូបានប្រហែល១ម៉ោងប៉ុណ្ណោះ លោកចោរចិត្តស្លុយចំនួន០២នាក់ ត្រូវកម្លាំងបង្ការបង្ក្រាប នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលតាមឃាត់ខ្លួនបានភ្លាមៗ ពេលពួកគេកំពុងជិះស្វែងរកកន្លែងបញ្ចាំ នៅវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី២០ មីនា ត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង។

ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈារឿង គឹមសុង បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ រិទ្ធ រ៉ា ម៉ន អាយុ៣១ឆ្នាំ នៅភូមិចម្លងរម៉ាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត និងម្នាក់ទៀតឈ្មោះ ឡាយ សំណាង អាយុ៣៨ឆ្នាំ នៅភូមិរំចេក៤ សង្កាត់រតន:។

លោកថា នៅមុនពេលត្រូវឃាត់ខ្លួនប្រហែល១ម៉ោង ជនទាំង០២នាក់បាននាំគ្នាចូលលួចយកម៉ូតូមួយគ្រឿងម៉ាកZoomer x ស៊េរីឆ្នាំ២០១៧ របស់ជនរងគ្រោះឈ្មោះ នង ពុទ្ធី អាយុ២៤ឆ្នាំ នៅភូមិអូរតាគាំ៣ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ខណ:ម្ចាស់ទុកនៅខាងមុខផ្ទះ។

ប៉ុន្តែក្រោយលួចបានជនទាំង០២នាក់ បានជោះឌុបគ្នាស្វែងរកទីតាំងបញ្ចាំ តែត្រូវកម្លាំងជំនាញរបស់លោកតាមឃាត់ខ្លួនបានភ្លាមៗ ក្រោយទទូលបានព័ត៌មាននេះ។ក្រោយត្រូវឃាត់ខ្លួនជនចិត្តស្លុយទាំង០២នាក់ ឈ្មោះ រិទ្ធ រ៉ាម៉ន និង ឈ្មោះ ឡាយ សំណាង បានសារភាពថា ពួកខ្លួនពិតជាបានលួចយកម៉ូតូនោះមែន។

ពួកគេបាននិយាយបែបងាយៗថា ពួកខ្លួនបានដើរកាត់មុខផ្ទះជនរងគ្រោះឃើញម៉ូតូទុកចោលខាងមុខដែលមានសោរជាប់កម៉ូតូបែបធ្វេសប្រហែសផង ទើបពួកខ្លួនចូលលួចតែម្ដង។ ប៉ុន្តែក្រោយលួចបាន ពេលកំពុងជិះតាមដងផ្លូវ ក្នុងគោលបំណងស្វែងរកកន្លែងបញ្ចាំ ក៏ត្រូវសមត្ថកិច្ចមកទាន់កាក់ជាប់ រួចចាប់វាយខ្នោះដៃលល្មម។

លោកឈឿង គឹមសុង បានិយាយថា បើតាមព័ត៌មាន ម៉ូតូនោះជនរងគ្រោះទុកនៅខាងមុខផ្ទះ ហើយម្ចាស់នៅខាងក្នុងផ្ទះ ដែលមើលទៅ ម្ចាស់ម៉ូតូហាក់មានការធ្វេសប្រហែសបន្តិចទើបលោកចោរចិត្តស្លុយប្រថុយចូលលួចបានងាយបែបនេះ។ ប៉ុន្តែយ៉ាងណា ពេលនេះលោកស្នងការបានបញ្ជាឱ្យមន្ត្រីជំនាញសួរនាំជនសង្ស័យទាំង០២នាក់ ដើម្បីចាត់ការតាមនីតិវិធីហើយ៕

ដកស្រង់ពី៖កោះសន្តិភាព