បណ្តាញសង្គម

អណិកជន​ខ្មែរ​រស់នៅ​អាមេរិក​មកលេង​ស្រុក​ត្រូវ​ម៉ូតូ​បុក​ស្លាប់

បាត់ដំបង ៖ អណិកជនខ្មែរម្នាក់ ដែលរស់នៅ សហរដ្ឋអាមេរិក បានត្រឡប់មកលេង ស្រុកកំណើត នាឱកាសបុណ្យ ចូលឆ្នាំចិន ត្រូវបានស្លាប់ បន្ទាប់ពីបាន បញ្ជូនដល់មន្ទីរពេទ្យ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង៦ និង៤៥នាទីព្រឹក ត្រង់ចំណុច ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បន្ទាប់ពីបានជិះម៉ូតូហើយ បត់ឆ្វេងខ្វះការ ប្រុងប្រយ័ត្ន ទើបបណ្ដាល ឲ្យម៉ូតូមួយគ្រឿងទៀត ដែលកំពុង ធ្វើដំណើរ ស្របទិសគ្នា បុកចំពីក្រោយតែម្តង ។

តាមការអះអាង ពីសមត្ថកិច្ចចរាចរ មួយរូបបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុ គឺមានម៉ូតូមួយគ្រឿង ម៉ាកវេវពណ៌ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង 1A-0586 ដែលបើកបរក្នុង ទិសដៅពីជើង ទៅត្បូងដោយបុរសវ័យ ចំណាស់ម្នាក់ ឈ្មោះ យ៉ាំ ជីសំ អាយុ៦៣ឆ្នាំ អតីតរស់នៅ ក្នុងភូមិវត្តតាមិម ដែលបច្ចុប្បន្នរស់នៅ សហរដ្ឋអាមេរិក ហើយបានមកលេង ស្រុកកំណើត ទើបតែបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ប្រភព ដដែលបានបន្តថា លុះទៅដល់ចំណុច កើតហេតុ អណិកជនរូបនេះ បានបត់ម៉ូតូទៅឆ្វេង ដោយមិនបានឲ្យសញ្ញា ដល់អ្នកបើកប រដែលនៅ ខាងក្រោយឡើយ គាប់ជួនពេលនោះ ក៏មានម៉ូតូ មួយគ្រឿងទៀត ដែលកំពុងបើកប រស្របទិសគ្នា យ៉ាងលឿន មកតាមក្រោយ បានបុក យ៉ាងពេញទំហឹង ចំពីចំហៀងម៉ូតូ បណ្ដាលឲ្យភាគីម៉ូតូ ដួលបោកក្បាល ទៅនឹងថ្នល់រង របួសជាទម្ងន់ ដែលត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បី សង្គ្រោះបន្ទាន់ ប៉ុន្តែជាអកុសល ពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបាន ស្លាប់បាត់ទៅហើយ ចំណែកម៉ូតូដែលមកបុក  ពីក្រោយនោះ ម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង1D-0683 និងបើកបរដោយឈ្មោះ ជី ប៊ុនរ័ត្ន ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ហើយក្រោយពេល ប៉ះទង្គិចនេះ ភាគីម្ខាងទៀត ក៏រងរបួសធ្ងន់ផងដែរ។

ក្រោយពេលធ្វើការវាស់វែង រួចមកសមត្ថកិច្ច បាននាំយក មធ្យោបាយ ធ្វើដំណើរទាំង ពីរគ្រឿង ទៅរក្សាទុកនៅ អធិការដ្ឋាន ដើម្បីធ្វើការ ដោះស្រាយជាក្រោយ ចំណែកសពរបស់ អណិកជន ត្រូវបានសាច់ញាតិ ផ្តល់ព័ត៌មាន ទៅក្រុមគ្រួសារនៅ ឯក្រៅប្រទេសហើយ ៕

 

ដកស្រង់ពី៖កម្ពុជាថ្មី