Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត HYUNDAI TRACTOR បុករថយន្ត CAMRY ពីក្រោយ បណ្តាលអោយរងរបួសធ្ងន់​ស្រាល ០៤នាក់

  • បោះពុម្ព

ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងម៉ាក HYUNDAI TRACTOR ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម 3A- 6255 បើកបរ ដោយឈ្មោះ នី គន្ធា ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិប្រស្រែលើ ឃុំវិហាលួង ក្រុងសួង ខេត្តត្បួងឃ្មុំ មានអ្នករួមដំណើរ ម្នាក់ បើកបរមានទិសដៅពីត្បួងទៅជើង បានបុកនឹងរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY 2007 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ10 2- 0285 បើកបរដោយឈ្មោះ លិញ លោ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានអ្នករួមដំណើរចំនួន ០៣នាក់ បើកបរមានទិសដៅពីត្បួង ទៅជើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ៣០នាទីរសៀល ស្ថិតនៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកអធិការ បានបន្តទៀតថា គ្រោះថ្នាក់នេះ បង្កឡើងដោយអ្នកបើកបររថយន្តពាក់ផ្លាកលេខ កំពង់ចាម 3A-6255 បើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យបុករថយន្ត ពាក់ផ្លាកលេខ រដ្ឋ10-2- 0285 ពីក្រោយ បណ្តាលអោយរងរបួសមនុស្សចំនួន ០៤នាក់ (ស្រាល ០៣នាក់ ធ្ងន់ ម្នាក់ ) និងខូចខាតរថយន្តទាំង ០២គ្រឿង (ស្រាល០១គ្រឿង ធ្ងន់០១គ្រឿង)។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ហើយប្រមូលវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

ដកស្រង់ពី៖កោះសន្តិភាព