បណ្តាញសង្គម

ចុះ​ចាប់​មេ​ល្បែង​ឆ្នោត​ម្នាក់ នៅ​ផ្សារ​សាំ​ហាន់ ខណ្ឌឫស្សីកែវ

រាជធានីភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រគល់ភារកិច្ចជូនលោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ និងលោកអធិការរងនគរបាលខណ្ឌប្ញស្សីកែវ បានដឹកនាំកម្លាំងនគរបាល រួមនឹងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបង្ក្រាបទីតាំងបើកចាក់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ស្ថិតនៅផ្សារសាំហាន់ តូបលេខB6 ផ្លូវ105 ក្រុមទី៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការបង្ក្រាប់ជាក់ស្តែងល្បែងខុសច្បាប់ខាងលើធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ដោយអាជ្ញាធរខណ្ឌ រកពុំឃើញមានអ្នកចូលទៅលេងឆ្នោតយួនឡើយ ដោយដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន រួមមាន៖ តុ កៅអី ក្តាខៀន សម្រាប់កត់លេខឆ្នោត និងស្លាកឡូហ្គោមួយចំនួន ។

បច្ចុប្បន្ន អាជ្ញាធរបានឃាត់ម្ចាស់ទីតាំងល្បែង មកធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាព ជាចុងក្រោយកម្លាំង បានធ្វើកំណត់ហេតុ បិទទីតាំងខាងលើនេះហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព