Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថ​បង្ក្រាប​គ្រឿងញៀន​ជាង​៥​គីឡូក្រាម ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

  • បោះពុម្ព

ខេត្តតាកែវ ៖ បន្ទាប់ពីបានទទួលបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនបានជាង ៥គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នេះបើយោងតាមប្រភពពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ករណីបង្ក្រាបគ្រឿងញៀនធ្វើឡើងកាលពីវេលាម៉ោង ២២និង២០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិពេជចង្វារ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ចែម គីមស្រ៊ុន ភេទប្រុសអាយុ ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ ដកហូតវត្ថុតាងក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន) បានចំនួន០១កញ្ចប់ ទម្ងន់២៥,៩១ក្រាម និងទូរស័ព្ទចំនួន០១គ្រឿង ។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យខាងលើបានសារភាពថា ខ្លួន ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីនារីម្នាក់ នៅម្ដុំផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កងរាជអាវុធហត្ថខេត្តតាកែវធ្វើការពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញដឹកនាំបញ្ជារួមដោយ លោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ ស្នងការរងស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក វរសេនីយ៍ទោ អ៊ួង វីរៈរ័ត្នមុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយបានការអនុញ្ញាតិពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង ច្រឹប ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បន្តទៅឆែកឆេរផ្ទះជួលរបស់ជនសង្ស័យឈ្មោះហេង ច្រឹប នៅវេលាម៉ោង១៥និង៤០នាទី ដោយបានចាប់យកក្រាមពណ៌សថ្លា(ICE) (ចំនួន០៥ដុំធំ ០៥កញ្ចប់តូច) ទម្ងន់៥៤៩៨.៨២ក្រាម (ថ្នាំសុទ្ធ), ម៉ូតូ០១គ្រឿង, ស្លាកលេខរថយន្តចំនួន០៦ ស្មើនិង ០៣រថយន្ត ។

នៅចំពោះមុខស្ត្រីសង្ស័យ បានទទួលស្គាល់វត្ថុតាងខាងលើពិតជារបស់ខ្លួនប្រាកដមែន មន្ត្រីជំនាញបានធ្វើតេស្តបឋមចំពោះមុខជនសង្ស័យ លទ្ធផលតេស្តមានចេញពណ៌ត្នោតលឿងទុំ ដូចមានក្នុងគីមីពិសោធន៍ពិតប្រាកដមែន (គ្រឿងញៀនសុទ្ធ) ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងការិយាល័យជំនាញអាវុធហត្ថខេត្តតាកែវ កំពុងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព