Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជន​ទី​១​ជាប់ចោទ​ពី​បទ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ នៃ​ច្បាប់​ថ្មី​ស្តី​ពី​ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ដ​-១៩

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបើកការស៊ើបសួរពេញមួយថ្ងៃ លើជនសង្ស័យម្នាក់ពាក់ពន្ធសំណុំរឿង ដែលប្រឌិតព័ត៌មានថា ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ចិន ហើយយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok បានសម្រេចចោទប្រកាន់ជាផ្លូវការហើយ ពី«បទរារាំងដល់ការអនុវត្តវិធានការ» តាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

បើយោងតាមការចោទប្រកាន់ដូចបទល្មើសដូចមានចែងខាងលើនេះ ជនសង្ស័យនឹងត្រូវជាប់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ សូមរំលឹកថា ឈ្មោះ តោ ចន្នី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើករថយន្តដឹកទំនិញ រស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ពាក់ពន្ធទៅនឹងការផ្សាយព័ត៌មានមិនពិត ទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩។

បន្ទាប់ពីឃើញវីដេអូផុសមានលក្ខណៈញុះញង់ និងផ្សាយខុសពីការពិតទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅលើបណ្តាញសង្គម Tik Tok នោះភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនផ្សព្វផ្សាយព័ត៌មានបំពុលសង្គមម្នាក់នោះ ដើម្បីយកមកអនុវត្តតាមច្បាប់ថ្មីដែលទើបនឹងចូលជាធរមាន។

ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែមីនា ជនសង្ស័យត្រូវបានចាប់ខ្លួន នាំមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ថែម បន្ទាប់ពីជនសង្ស័យបានថតវីដេអូប្រតិដ្ឋព័ត៌មាន ពាក់ព័ន្ធជាមួយវ៉ាក់សាំងកូវីដ-១៩ របស់ចិន និងប្រាប់ទៅកម្មករកុំឲ្យចាក់វ៉ាក់សាំងនេះ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតក្រោយចាក់រួច ដែលព័ត៌មាននេះមានចេតនាញុះញង់ និងរើសអើងជាតិសាសន៍ថែមទៀតផង។

ក្រោយពីសាកសួរយកចម្លើយហើយ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ទើបត្រូវបានតំណាងអយ្យការ ធ្វើការចោទប្រកាន់ជាផ្លូវការ និងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំទទួលទោស។ ដែលនេះចាត់ទុកជាជនទី១.ជាប់ចោទពីបទ.រារាំងដល់ការអនុវត្តវិធានការ.នៃច្បាប់ថ្មីស្តីពីការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នឹងត្រូវជាប់គុកពី៦ខែទៅ៣ឆ្នាំ ៕

ដកស្រង់ពី៖កោះសន្តិភាព