Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រីម្នាក់ ត្រូវរថយន្តបុកដាច់ដៃ ខំលូនទៅអង្គុយ កៀនផ្លូវ!

  • បោះពុម្ព

ខេត្តកំពត៖ ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានរថយន្ត បើកបុកពីក្រោយ ហើយកិនដាច់សាច់ដៃម្ខាង ខ្ទាតរាយប៉ាយពេញដងផ្លូវជាតិ កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

ហេតុការណ៍នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងចំណុចភូមិបឹងធំ ឃុំអង្គសូរភី ស្រុកកំពង់ត្រាច ខេត្តកំពត។មន្ត្រីនគរបាលស្រុកកំពង់ត្រាច បានអោយដឹងថា ស្ត្រីរងគ្រោះ ដោយសារតែរថយន្តបុកនេះ ឈ្មោះ សយ សាវិន អាយុ ២៥ឆ្នាំ នៅភូមិដើមពោធិ ឃុំអង្គសូរភី ស្រុកកំពង់ត្រាច។ នគរបាលបានអះអាងថា ជនរងគ្រោះ បាននជិះម៉ូតូ ម៉ាកវេវ មកពីផ្សារកំពង់ត្រាច ក្នុងទិសដៅពីលិច ទៅកើត គឺមកផ្ទះ។

រីឯរថយន្តដឹកខ្សាច់នោះ ក៏បើកមកពិលិចទៅកើតដែរ តែពេលរថយន្តដឹកខ្សាច់ បើកមកទន្ទឹមម៉ូតូ ស្រាប់តែរថយន្តនោះ រ៉េចូលទៅកៀរម៉ូតូថ្ពក់ជាប់ម៉ូតូ បោកដួល ធ្វើអោយជនរងគ្រោះ ត្រូវបានកង់ឡានកិនដៃទាំងពីរ បែកសាច់ រប៉ាត់រប៉ាយពេញផ្លូវ ហើយរថយន្ត ក៏បានជាន់ហ្រ្វាំង ដោយឃើញជាប់សាច់ជនរងគ្រោះនៅជាប់នឹងថ្នល់។តែទោះជាជនរងគ្រោះ មានអាការៈធ្ងន់ធ្ងរបែបនេះ ក៏នាងខំក្រោកដើរទាំងដៃយោលយោក ឈាមហូរជោគខ្លួន ដួល ហើយលូន ទៅអង្គុយផ្អែកធុងគេ ដាក់លក់ទឹកកក កៀនផ្លូវ។ រថយន្តបង្ក បានបើករត់ដោយសុវត្ថិភាព ដោយមិនមានអ្នកណា ជួយឃាត់ឡើយ។

ប៉ុន្មាននាទីក្រោយ រថយន្តសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច មកដល់ និងដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យខេត្តតាកែវ។ តែអកុសលជនរងគ្រោះ បានស្លាប់ពាក់កណ្ដាលផ្លូវ។ ប្រជាពលរដ្ឋ បាននិយាយគ្រប់មាត់ថា រថយន្តបង្ក បានបង្កគ្រោះស្លាប់មនុស្ស គ្មានអ្នកណាចេញមុខឃាត់រថយន្តនោះសោះ។ ចំណែកនគរបាល បាននិយាយ នៅថ្ងៃទី២៧ ខែមីនាថា នគរបាល កំពុងស្រាវជ្រាវ រកអ្នកបើកបររថយន្តបង្កហេតុនោះ មកផ្តន្ទាទោសហើយ៕

ដកស្រង់ពី៖កោះសន្តិភាព