បណ្តាញសង្គម

ចាប់​ហើយ​លែង​វិញ ២​រឿង​ផ្សេង​គ្នា សង្ស័យ​ចាប់​យក​លុយ

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៤៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល សហការជាមួយកម្លាំងប្រជាការពារជំនួយអន្តរាគមន៍ ចុះល្បាតតាមគោលដៅក្នុងភូមិសាស្ត្រ ។

លុះដល់ចំណុចភូមិរកាពក ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក៏បានប្រទះឃើញមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន២នាក់កំពុងប្រើប្រាស់ថ្មាំញៀន ទី១-ឈ្មោះ អ៊ឹង ចាន់ធឿន ហៅង៉ែត ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះ ឌី រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំងពីររស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

ខណៈពេលដែលជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាព កម្លាំងប៉ុស្តិ៍សហការជាមួយ កម្លាំងប្រជាការពារ បានធ្វើការឃាត់ខ្លួនយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល រួចរាយការណ៍ជូនជំនាញ ដើម្បីធ្វើការសាកសួរ។

យោងតាមប្រភពពីមន្ត្រីនគរបាលដែលចុះប្រតិបត្តិការបានបង្ហើបថា ក្រោយពេលឃាត់ខ្លួនកម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យទៅកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីបន្តនីតិវិធី ក្រោមការបញ្ជាផ្ទាល់ពីលោកអ៊ុំចំរើន ជាអធិការ។ ប្រភពដដែលបន្តថា ក្រោយមកជនសង្ស័យទាំង២នាក់នោះក៏ត្រូវបានលោកអធិការអនុញ្ញាតិឱ្យត្រឡប់ទៅផ្ទះវិញ តែគ្មានអ្នកណាដឹងទេថា ការអនុញ្ញាតិឱ្យជនសង្ស័យទាំង២ត្រឡប់ទៅផ្ទះ រួចផុតពីការចោទប្រកាន់ខាងលើនេះ ជាថ្នូរនឹងលុយប៉ុន្មាននោះទេ0x017d7។

តែបើប្រើលុយតិចតួចពេក ជនសង្ស័យទាំង២ក៏មិនអាចទៅផ្ទះបានដោយងាយៗដែរ ព្រោះជាបទល្មើសជាក់ស្តែង។ ប្រភពខាងលើបន្តទៀតថា កូនចៅថ្នាក់ក្រោមមិនហ៊ានសួរនាំនោះទេ ព្រោះជាការសម្រេចរបស់លោកអធិការ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០២១ វេលាម៉ោង១០និង១០នាទីយប់ កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយចចឹប បានចុះល្បាតជាមួយក្រុមប្រឹក្សាឃុំ និងប្រជាការពារក្នុងឃុំស្វាយចចឹប ស្រុកបសេដ្ឋ ។

លុះពេលល្បាតមកដល់គោលដៅភូមិសង្កែលាក់ ក៏បានជួបប្រទះនឹងជនសង្ស័យចំនួន៣នាក់ រួមមានម៉ូតូមួយគ្រឿងម៉ាកសេ១២៥មួយគ្រឿង ដែលជនសង្ស័យទី១-ឈ្មោះ ភី សុផល ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋ ២-ឈោះ្មស៊ុយ ហុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា និងទី៣-ឈ្មោះភួង សុផល ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្រែឃ្លេ ឃុំទួលសាលា ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។

សូមរំលឹកទៀតថា ជនសង្ស័យទាំង៣នាក់នេះជាមុខសញ្ញាប្លន់កាប់យកម៉ូតូនៅពេលយប់និងតាមដងផ្លូវក្នុងភូមិសាស្ត្រស្រុកបសេដ្ឋ ក្នុងនោះសមត្ថកិច្ចដកហូត រួមមានដាវពីរដើម បំពង់ទីប១ដើម ហើយសម្ភារៈបានដកហូតនេះ ត្រូវបានយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលស្វាយចចឹប។

ក្រោយពេលឃាត់ខ្លួនលោកនាយមេប៉ុស្ដិ៍បានរាយការណ៍ឱ្យលោកអធិការ អ៊ុំ ចំរើន ហើយនិងបានបញ្ជូនជនសង្ស័យមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែលោកវរសេន៍ឯក អ៊ុំ ចំរើនបានបញ្ជាឱ្យខាងប៉ុស្តិ៍ដឹកវិលទៅប៉ុស្ដិ៍វិញ ហើយបញ្ជាឱ្យប៉ុស្តិ៍ដោះលែងជនសង្យ័យនាពេលនោះតែម្តង។ ការដោះលែងនេះ ត្រូវបានប្រភពទម្លាយថា គឺ ដូរនឹងប្រាក់ចំនួន900000រៀល។

ដោយឡែកនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង00:35នាទីរំលងអធ្រាត្រ នៅចំណុចផ្លូវកៅស៊ូ ក្នុងភូមិព្រៃកញ្ចាន់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានប្លន់វាយយកម៉ូតូមួយករណីដែលបង្កឡើងដោយ ១-ឈ្មោះ ស៊ុំ ទីម ភេទប្រុស អាយុ២៥ឆ្នាំ ២–ឈ្មោះកង លីហួ ភេទប្រុស អាយុ២៨ឆ្នាំ (ទើបចេញពីគុក) ៣-ឈ្មោះ កង យឿ ភេទប្រុ អាយុ៣០ឆ្នាំ (ទើបចេញពីគុក) ៤-ឈ្មោះ ហែម សុបឹន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែកញ្ចាន់ ឃុំស្រុក បានធ្វើសកម្មភាពវាយទៅជនរងគ្រោះឈ្មោះ តេង ចន្ថា អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងផ្លុង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ បណ្តាលឱ្យរងរបួសស្រាល ចំណែកម៉ូតូខូចខាតបែកខាងមុខ។

លុះព្រឹកឡើងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចយើង ហើយបានឃាត់ខ្លួនមនុស្យទាំងបួនខាងលើ យកមកសាកសួរដើម្បីចាត់ការបន្ត។ សូមបញ្ជាក់ថា ករណីខាងលើនេះ លោកអធិការបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌយកស្នាដៃ ចាត់ការបន្ត ដើម្បីបន្លំភ្នែកថ្នាក់លើ។

ដកស្រង់ពី៖កោះសន្តិភាព