Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តាមការផ្សព្វផ្សាយ និងអំពាវនាវ របស់គណៈបញ្ជាការឯកភាពខេត្ត ប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ អាំងវិចទ័រឆក់ត្រី ចំនួន៣២៦គ្រឿង និងមិនទាន់ប្រគល់អោយជាង ២០០គ្រឿងទៀត

  • បោះពុម្ព

កំពង់ឆ្នាំង៖ អនុវត្តតាមស្មារតីប្រជុំ របស់គណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អភិបាល ខេត្តកំពង់ឆ្នាំង បានចេញសេចក្តី ណែនាំមួយលេខ ០០៩ សណន ដើម្បីផ្សព្វផ្សាយ លប់បំបាត់ និងប្រមូលយក ឧបករណ៍ឆក់ត្រី នៅតាមមូលដ្ឋាន ។

យោងតាម សេចក្តីណែនាំនេះ ប្រជាពលរដ្ឋ បានភ្ញាក់រលឹក ប្រគល់អាំងវិចទ័រ ឆក់ត្រី ជូនអាជ្ញាធរ និងសមត្ថកិច្ច ជលផលបានចំនួន ៣២៦គ្រឿងហើយ និងគេដឹងថា នៅមានអាំងវិចទ័រជាង ២០០គ្រឿងទៀត នៅលាក់លៀម មិនទាន់ប្រគល់អោយ។

លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផល កំពង់ឆ្នាំង បានអោយដឹងនៅ ល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានបញ្ជាក់ថា ៖ រយៈពេលជាង ២ខែកន្លងមកនេះ អនុវត្តតាមសេចក្តីណែនាំ លេខ០០៩ សណន របស់ឯកឧត្តម អភិបាល ខេត្តកំពង់ឆ្នាំង មន្ត្រីរដ្ឋបាលជលផល គ្រប់ផ្នែកគ្រប់ សង្កាត់ នេសាទបានចុះផ្សព្វផ្សាយ និងថតចម្លង សេចក្តីណែនាំ លេខ០០៩សណន ជូនប្រជាពលរដ្ឋ គ្រប់ស្រុក បានចំនួន ៩៥២០សន្លឹក គឺជាលទ្ធផល ប្រជាពលរដ្ឋ បានភ្ញាក់រលឹកប្រគល់អាំងវិចទ័រ ឆក់ត្រីបានចំនួន ៣២៦គ្រឿង ក្នុងនោះយកបានពី ស្រុកកំពង់លែង ១៥៤គ្រឿង ស្រុកជលគីរី ១៦១គ្រឿ ង និងស្រុកបរិបូណ៌ ១១គ្រឿង។

លោក សោម ភិរុណ បានអោយដឹងទៀតថា ៖ តាមការស្រាវជ្រាវ របស់សមត្ថកិច្ចជលផល សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានស្រង់ស្ថិតិ អ្នកប្រើប្រាស់ឧបករណ៍ ឆក់ត្រីនៅតាម ស្រុកទាំង ៨ក្នុងខេត្ត បានចំនួន ៥៤២នាក់ ក្នុងនោះអ្នកភ្ញាក់រលឹក បានប្រគល់អាំងវិចទ័រ ឆក់ត្រីបាន ៣២៦នាក់ ស្មើនិង ៣២៦គ្រឿង រួចហើយ តែនៅសល់ ២១៦នាក់ ស្មើនិង ២១៦គ្រឿងទៀត ដែលមិនទាន់ភ្ញាក់ រលឹកនៅមានការលាក់លៀម មិនទាន់ប្រគល់អោយ ដែលក្នុងនោះមាននៅ ស្រុកកំពង់លែងចំនួន ១៣២នាក់ ស្រុកជលគីរី ៥៨នាក់ ស្រុកបរិបូណ៌៦នាក់ និងស្រុកកំពង់ ត្រឡាច ២០នាក់។

ដោយឡែកនាយសង្កាត់ ជលផលស្រុក រលាប្អៀរ មិនទាន់មានរបាយការណ៍ រាយការណ៍អោយដឹង នៅឡើយទេ ប៉ុន្តែគេដឹងថា ឧបករណ៍ឆក់ត្រី នៅក្នុងស្រុករលាប្អៀរ ក៏មានរាប់រយគ្រឿងដែរ ។ កន្លងមកនៅក្នុងដើម ឆ្នាំ២០១៥នេះ ជនល្មើសឆក់ត្រី ៣នាក់ ក៏ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបញ្ជូន អោយតុលាការខេត្ត កាត់ទោសដាក់ ពន្ធនាគារ រួចហើយដែរ ។

តាមផែនការ របស់សមត្ថកិច្ច រដ្ឋបាលជលផល និងគណៈបញ្ជារ ឯកភាពខេត្ត ក្រោយពីចប់ ឱសានវា តទៅ អ្នកមិនទាន់ យកឧបករណ៍ឆក់ត្រី មកប្រគល់អោយសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ដែលមានឈ្មោះ ក្នុងបញ្ជីខ្មៅ នឹងត្រូវចេញ លិខិតកោះ ហៅមកសាកសួរនៅ ខណ្ឌ័រដ្ឋបាលជលផល ដើម្បីអប់រំអោយគេយក ឧបករណ៍ឆក់ត្រី ទាំងអស់នោះ មកប្រគល់អោយសមត្ថកិច្ច។

ករណីដែលពួកគេ នៅតែរឹងរុះ លាក់លៀម មិនព្រមភ្ញាក់រលឹក សមត្ថកិច្ចរដ្ឋបាលជលផល និងត្រូវកសាងសំ ណុំរឿងបញ្ជូនឈ្មោះ ពួកគេទាំងអស់នោះ ទៅកាន់តុលាការខេត្ត តាមផ្លូវច្បាប់ ដែលអាចប្រឈម និងការឃាត់ខ្លួនផ្តន្ទាទោស ដាក់ពន្ធនាគារ តាមច្បាប់ស្តីពីជលផល ៕