Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចចម្រុះ បង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ឃាត់ខ្លួនបាន ៨នាក់

  • បោះពុម្ព

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះ បានសហការគ្នា បើកការបង្ក្រាបទ្រង់ទ្រាយធំ លើករណីបទល្មើសនេសាទ ប្រភេទរុញស៊ីប នៅក្នុងភូមិសាស្ត្រនៃតំបន់បឹងទន្លេសាប ដោយបានឃាត់ខ្លួនជនល្មើសចំនួន ៨នាក់ រួមនឹងវត្ថុតាងមួយចំនួន។ ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រនៃស្រុកសូនិគម នៃខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តសៀមរាប និងដោយមានការឯកភាពពីលោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀម រាប នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោក សូរ ប្លាតុង ប្រធានគណៈបញ្ជាការឯកភាពស្រុក ប្រា សាទបាគង បានធ្វើការល្បាត និងទប់ស្កាត់ការនេសាទខុសច្បាប់ ដើម្បីរួមចំណែករក្សាធនធានជលផលធ្វើជាស្បៀងបម្រុងជូនបងប្អូនប្រជាសហគមន៍ នៅចំនុចព្រំប្រទល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា ជាលទ្ធផល ក្រុមការងារ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនអ្នកនេសាទខុសច្បាប់ (រុញស៊ីប) បានចំនួន ៨នាក់ និងដកហូតឧបករណ៍នេសាទខុសច្បាប់ រួមមាន៖ កាណូតស្មាច់ចំនួន ៨គ្រឿង សាច់ស៊ីប ឬជន មានចំនួន ៨គ្រឿង មានក្រឡាពី ២ហ៊ុន ទៅ ៣ហ៊ុន ដងស៊ីបចំនួន ៨គូ ស្មើនឹង ១៦ដង មានប្រវែង ៦ ម៉ែត្រ-ម៉ាស៊ីន ម៉ាកកាវ៉ា កម្លាំងម៉ាស៊ីន ១៨សេស ចំនួន ២១គ្រឿង។

ត្រីចម្រុះតូចធំចំនួន ១៥១ គីឡូក្រាម។ បច្ចុប្បន្ន អ្នកនេសាទ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅផ្នែករដ្ឋបាលជលផលដំដែក ស្រុកសូទ្រ និគម ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព