បណ្តាញសង្គម

ទីក្រុងកោះពេជ្រត្រូវជនសង្គមងងិត​ចិន​ផ្ទុះ​អាវុធ​​ផ្អើល​​​រត់ប្រសាច​​ដី​ទាំង​យប់

រាជធានីភ្នំពេញ ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌចំការមន សហការជាមួយនិងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋានរាជធានីភ្នំពេញ ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីក្រុមជនសង្ស័យជាជនជាតិចិនបានផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្នុងបរិមាណកោះពេជ្រទាំងយប់វេលាម៉ោង៩និង១០យប់ថ្ងៃទី២៨ មីនា ឆ្នាំ២០២១ នៅក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនជាតិចិនដែលសមត្ថកិច្ចឃាត់ខ្លួន បានមិនទាន់បានអោយស្គាល់អត្តសញ្ញាណ តែសមត្ថកិច្ចបានដកហូត រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AN-1333 មួយគ្រឿង ខ្នោះដៃចំនួន២ និង សំបកកាទុស្ស១គ្រាប់ ។

តាមប្រភពពីសន្តិសុខយាមនៅក្នុងបរិមាណកោះពេជ្របានអោយដឹងថា មុនពេលកើតហេតុ គឺមានជនជាតិចិនមួយក្រុមមានគ្នា៦ទៅ៧នាក់ បានអង្គុយផឹកនៅម្តុំហាងផ្សាររាត្រីក្នុងកោះពេជ្រ ។

ខណៈពេលអង្គុយផឹកនោះមិនដឹងថា មានរឿងជម្លោះអ្វីកើតឡើងនោះទេ ស្រាប់តែមានស្នូរផ្ទុះគ្រាប់កាំភ្លើង១គ្រាប់ ហើយក្រុមជនជាតិចិនខាងលើបាននាំគ្នារត់ប្រសាច ដោយមានអ្នកខ្លះជិះកង់បី អ្នកខ្លះជិះរថយន្តរត់គេចចេញទៅតែម្តង។ឃើញសភាពបែបនេះ ក្រុមសន្តិសុខបានទាក់ទងតាមវិទ្យុទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន អោយជួយដេញតាមឃាត់រថយន្ដ ម៉ាក ALPHARD ពណ៌ខ្មៅ មួយគ្រឿង ដោយសង្ស័យថាជាអ្នកផ្ទុះអាវុធ ពេលនោះដែរ គាប់ជួនកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានល្បាតនៅទីនោះ ក៏បានសហការជាមួយនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានក៍ដូចជាកម្លាំងជំនាញខណ្ឌចំការមន បានធ្វើការស្ទាក់ឃាត់រថយន្ដនៅជិតនិងសាលាខណ្ឌចំការមន ក្នុងបរិមាណកោះពេជ្រ ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដែរ ជាជនជាតិចិន ព្រមទាំងឆែកឆេររកឃើញខ្នោះដៃមួយគូ តែមិនឃើញកាំភ្លើងនោះទេ ហើយក៍បាននាំខ្លួនយកជនសង្ស័យទាំង២នាក់ទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនតែម្តង។

ក្នុងករណីនេះដែរ សមត្ថកិច្មិនទាន់បានអោយដឹងថា អ្នកណាជាអ្នកផ្ទុះអាវុធអោយប្រាកដនោះទេ ព្រោះថា សមត្ថកិច្ចឆែកឆេររកកាំភ្លើងមិនទាន់ឃើញ ឃើញតែសំបកកាទុសចំនួន១តែប៉ុណ្ណោះ ហើយសមត្ថកិច្ចលោកកំពុងតែធ្វើការសាកសួរនិងស្រាវជ្រាវជាបន្តទៀត ។ 

ដកស្រង់ពី៖កោះសន្តិភាព