Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លួចគេបានវាគ្រាន់ ដល់គេតាមទាន់វាគ្រែងដែរហ្នឹង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយ និងប្រជាពលរដ្ឋដេញតាមតាំងពីខណ្ឌមានជ័យរហូតដល់ខណ្ឌបឹងកេងកងទើបឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពចូលលួចកាច់.កម៉ូតូរបស់ជនរងគ្រោះ នៅមុខបន្ទប់ជួលបានហើយ ព្យាយាមជិះរត់នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅមុខបន្ទប់ជួលទុលមុខមន្ទីពេទ្យរុស្ស៊ី ផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

ជនរងគ្រោះ ជាម្ចាស់ម៉ូតូមានឈ្មោះ ប៉ាន់ ថុន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរសន្តិសុខស្នាក់នៅបន្ទប់ជួល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ប្រពន្ធមានឈ្មោះ រឿង ស្រីមុំ អាយុ៣៨ឆ្នាំ មុខរបរ ស៊ីស្នួលលាងចាន មានស្រុកកំណើត នៅខេត្តព្រៃវែង ។

ដោយឡែក ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ជី ចៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា សមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម សេរីឆ្នាំ ២០២០ ពាក់ស្លាកលេខ ព្រៃវែង 1W 4714 ជារបស់ជនរងគ្រោះ ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច ខណ្ឌចំការមនម្នាក់ បានជិះម៉ូតូមកអង្គុយលេងនៅម្តុំពេទ្យរុស្ស៊ី ពេលនោះ ស្រាប់តែមានក្រុមជនសង្ស័យមានគ្នា៣នាក់ បានជិះម៉ូតូ១គ្រឿង មកទំលាក់គ្នាម្នាក់នៅមុខបន្ទប់ជួលផ្ទះកើតហេតុ បន្ទាប់មកស្រាប់តែជនសង្ស័យម្នាក់នោះបានចូលទៅធ្វើសកម្មភាពកាច់.ក យកម៉ូតូរបស់ជនរងគ្រោះ ដែលទុកនៅមុខបន្ទប់ជួលបានសម្រេចក៏ជិះបំរុងគេចខ្លួច តែពេលនោះ ក៏ស្រាប់តែកម្លាំងសមត្ថកិច្ច ខណ្ឌចំការមនម្នាក់ ដែលឃើញហេតុការណ៍ជាក់ស្ដែង បានជិះជួយដេញតាមជាមួយ និងបងប្អូនប្រជាពលរដ្ឋ ចុះឡើងៗ រហូតមកដល់ផ្លូវ ព្រះមុនីវង្ស កែង៣១០ ស្ថិតក្នុងសង្កាត់ បឹងកេងកង៣ ខណ្ឌបឹងកេងកង ទើបឃាត់ខ្លួនជនសង្ស័យ រួមជាមួយ និងម៉ូតូរបស់ជនរងគ្រោះក៏ប្រគល់អោយទៅខាងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុន១ ជាម្ចាស់ករណី នាំខ្លួនយកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ ។ ចំណែកបក្សពួក២នាក់ទៀតគេចខ្លួនបាត់ហើយ ។

ដោយឡែក ម្ចាស់ម៉ូតូវិញបានអោយដឹងថា នៅក្បាលព្រលប់ រូបគាត់បានផឹកស៊ីបន្តិចបន្តួច ជាមួយនិងមិត្តភក្ដិនៅក្នុងបន្ទប់ជួល រួចហើយក៏បានចូលដេកដូចធម្មតា ដោយបានទុកម៉ូតូចាក់សោនៅមុខបន្ទប់ ដោយមិនដឹងថា មានចោរលួចម៉ូតូរបស់គាត់ទេ លុះពេលសមត្ថកិច្ចទៅហៅដល់បន្ទប់ជួល ទើបដឹងថា ម៉ូតូរបស់គាត់ត្រូវចោរលួច ហើយសមត្ថកិច្ចក៏បានណែនាំអោយគាត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងទំពុន១ ដើម្បីធ្វើសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។ ចំនែកជនសង្ស័យវិញ ត្រូវបានសមត្ថកិច្ចកសាងសំនុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព