Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តស្ទូច បត់ឆ្វេង មិនប្រយ័ត្ន ត្រូវរថយន្តកូរ៉េ បុកពីក្រោយ គាបជាប់តៃកុងឡាន រងរបួស

  • បោះពុម្ព

ខេត្តកំពង់ឆ្នាំង៖ រថយន្ត ២គ្រឿងបានបុកគ្នា បណ្ដាលឱ្យក្រឡាប់បះជើង ខណៈដែលរថយន្តមួយគ្រឿង បើកពីមុខបត់ឆ្វេង មិនប្រយ័ត្ន។ ហេតុការនេះ បានកើតឡើង នៅវេលាម៉ោង ៨ និង ១០ នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨៦ និងលេខ៨៧ ត្រង់ចំណុចផ្លូវបំបែក ចូលរោងចក្រទឹកកក ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងពណ៌ស ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-7277 បើកបរដោយជនពុំស្គាល់ឈ្មោះ ក្នុងដំណើរពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងមិនប្រយ័ត្ន ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3F-4851 បើកមកពីក្រោយបានបុករថយន្តខាងមុខ ចំពោះកណ្ដាលខ្លួន បណ្ដាលឱ្យក្រឡាប់បះជើង។

ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ដែលបុកគេ ឈ្មោះ នួន សុខឃឿន អាយុ ៤២ឆ្នាំ មានទីលំនៅភូមិប្រស្នឹប ឃុំប្រស្នឹប ស្រុកអង្គស្នួល ខេត្តកណ្ដាល បានកៀនជាប់ក្នុងកាប៊ីនរថយន្ត។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះធ្វើការវាស់វែង ព្រមទាំងជួយគាស់យកអ្នកបើកបរ ឈ្មោះ នួន សុខឃឿន ដែលគាបជាប់ ចេញពីក្នុងកាប៊ីន យកទៅកាន់មន្ទីរពេទ្យ។ក្រោយធ្វើការវាស់វែង សមត្ថកិច្ចបានយករថយន្តទាំង ២គ្រឿង ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព