បណ្តាញសង្គម

ថ្ងៃចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពត ស្លាប់ និងរបួស ២៦នាក់ កើនឡើង ០៨នាក់ បើប្រៀប កាលពីឆ្នាំ មុន

កំពត ៖ មន្ត្រីនគរបាល នៃការិយាល័យ នគរបាលចរាចរផ្លូវគោកខេត្ត បានប្រាប់ឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា រយៈពេល ថ្ងៃបុណ្យ ចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ គ្រោះថ្នាក់ ចរាចរណ៍ នៅខេត្តកំពត បានកើតឡើង០៧លើក កើន០១លើក គឺ០៧លើក/០៦លើក បណ្តាលឲ្យស្លាប់ មនុស្ស ចំនួន០៥នាក់ ស្រីម្នាក់, របួសធ្ងន់ ១១នាក់ ស្រី០២នាក់ និងស្រាល១០នាក់ ស្រី០៥ ។

បើប្រៀបធៀបទៅនឹងថ្ងៃ បុណ្យប្រពៃណី ចូលឆ្នាំចិន-វៀតណាម កាលពីឆ្នាំមុន ។ ករណីបង្កស្លាប់ កើនឡើងចំនួន ០១នាក់ គឺ០៥នាក់ ក្នុង នោះស្រី ០១នាក់ ឆ្នាំមុនស្លាប់ ០៤នាក់ ក្នុងនោះស្រី០២នាក់(៥នាក់/៤នាក់),របួសធ្ងន់ស្មើគ្នា ១១នាក់ ស្រី២ ឆ្នាំមុន របួសធ្ងន់១១នាក់ ស្រី២នាក់ដែរ (១១នាក់/១១នាក់),របួសស្រាល កើនឡើង ០៧នាក់ គឺ១០នាក់ ក្នុងនោះស្រី ០៥នាក់ ឆ្នាំមុន ០៣នាក់ (១០នាក់/០៣នាក់)។

មន្ត្រីនគរបាលដដែល បានបន្តទៀតថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យខូចខាតរថយន្ត កម្រិតធ្ងន់ ចំនួន០៣គ្រឿង លើ ០២គ្រឿង, ម៉ូតូខូចធ្ងន់ចំនួន ០៧គ្រឿង លើ ០៨គ្រឿង និងម៉ូតូខូចស្រាល ០២គ្រឿង លើ០១គ្រឿង នេះបើប្រៀបធៀបនឹងឆ្នាំមុន ។ មូលហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងមក ពីកត្តាមនុស្ស ៖ ទី១-ស្រវឹងមាន ០៣លើក, ទី២-បត់ឆ្វេងមិនប្រយ័ត្ន មាន០៣លើក និងទី៣-មិនគោរព្ធសិទ្ធិអាទិភាព ចំនួន០១លើក ។

លោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ ធ្លាប់បានលើកឡើង និងជំរុញដល់មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធនានា ធ្វើយ៉ាងណា ត្រូវពង្រឹង និង ធ្វើការ ផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹង ជៀសវាង និងកាត់បន្ថយ នូវបញ្ហាជួបវិបត្តិ គ្រោះថ្នាក់ចរាចរណ៍ ក្នុង ឆ្នាំ២០១៥ និងឆ្នាំខាងមុខៗទៀត នៅទូទាំងខេត្តកំពត ។

លោកអភិបាលខេត្ត បានលើកឡើងសង្កត់ធ្ងន់ អំពីបញ្ហាវិបត្តិគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងពិធីបិទអង្គសន្និបាត កាល ពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ ក្នុងសាលប្រជុំសាលាខេត្តកំពតចាស់ ៕

 

 

 

ដកស្រង់ពី ៖ដើមអម្ពិល