Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជុំវិញរឿង​ប្រើលុយ​២​ពាន់​​រៀល​​ហើយជននេះ​ក៏​ត្រូវ​ឃាត់​ខ្លួន​ភ្លាម​ !

  • បោះពុម្ព

ខេត្តសៀមរាប ៖ បើតាមលោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានប្រាប់កាលពីល្ងាចថ្ងៃទី២ មេសា ថា បន្ទាប់ពីទទួលបណ្តឹងរបស់ឪពុកម្តាយក្មេងប្រុសរងគ្រោះរួចមកកម្លាំងយើងបានរាយការណ៍ជូនទៅលោក កើត វណ្ណារ៉េត ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សុំបើកការស៊ើបអង្កេតបឋមដោយបានកោះហៅបុរសឈ្មោះ នៀម ផៃ មកសាកសួរនៅការិយាល័យជំនាញ តែគាត់មិនព្រមឆ្លើយសារភាពនោះទេ ។

ប៉ុន្តែនៅក្នុងនោះ កម្លាំងយើងធ្វើការសុំឆែកលើទូរសព្ទ័ដៃរបស់គាត់ ប្រទះឃើញមានរូបភាពជាវីដេអូគាត់ស្រាតខោ….ជាមួយនិងក្មេងប្រុសអាយុ១០ឆ្នាំម្នាក់…. ។ ក្រោយមក ក៏មានការឃាត់ខ្លួនបុរសរូបនេះ តាមបញ្ជារបស់លោក កើត វណ្ណារ៉េត ព្រះរាជអជ្ញាអមសាលាដំបូងខេត្តសៀមរាបនៅវេលា០១ និង៣០ នាទីរសៀលថ្ងៃទី០១ ខែ មីនា ឆ្នាំ ២០២១ ស្ថិតនៅការិយាល័យនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីហៅជនសង្ស័យយកមកសួរនាំ ។

លោកវរសេនីយ៍ឯក ជា ហេង បានបញ្ជាក់ទៀតថា ករណីរួមភេទជាមួយអានីតិជនអាយុក្រោម១៥ឆ្នាំ និងករណីអំពើទិញពេស្យាចារកុមារ នៅថ្ងៃទី៣០ មីនា ឆ្នាំ ២០២១ ។

ក្រោយមក ឈ្មោះ អ៊ុន កូយ ភេទប្រុស អាយុ៣៨ឆ្នាំ (ត្រូវជាឪពុក) រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក បានដាក់ពាក្យបណ្តឹងចោទប្រកាន់ទៅលើឈ្មោះ នៀម ផៃ ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកលក់សាំង រស់នៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ថា បានរួមភេទជាមួយកូនប្រុសរបស់គាត់ អាយុ១១ឆ្នាំ និងបានឱ្យប្រាក់២ពាន់រៀល និងទូរសព្ទ័ដៃម៉ាកសាំសុងមួយគ្រឿងទៀត ដើម្បីយកមករំ.លោភ ។ ចំពោះជនរងគ្រោះម្នាក់ទៀត ក៏ត្រូវបានម្តាយដាក់ពាក្យបណ្តឹងមកការិយាល័យនគរបាលជំនាញដែរ ។

លោកបញ្ជាក់បន្ថែមទៀតថា ក្មេងប្រុសជាជនរងគ្រោះមានចំនួន២នាក់ ចំណែកជនសង្ស័យ ឈ្មោះ នៀម ផៃ ជាមុខរបរលក់សាំង រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២ខែមេសាឆ្នាំ២០២១ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព