Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ឱម យ៉ិនទៀង មានផែនការរួចហើយ ដើម្បីសាកសួរ ទាក់ទងរឿងដោះលែងឪពុក-ម្ដាយ ឧញ៉ា ថោង សារ៉ាត់

  • បោះពុម្ព

ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង ជាប្រធាន អង្គភាពប្រឆាំង អំពើពុករលួយ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នក រាយការណ៍ ព័ត៌មានថា ឯកឧត្តមមានផែនការ រួចហើយ ដើម្បីសាកសួរពួកគេ ទាក់ទងរឿងដោះ លែងឪពុក-ម្ដាយ ឧញ៉ា ថោង សារ៉ាត់

និង ការឆែកឆេបញ្ជី ស្នាមចំណូល -ចំណាយ របស់ក្រុមហ៊ុនមានជ័យ និង រួមទាំងការកោះ ហៅមេធាវី ការពារជនសង្ស័យ ក្នុងសំណុំរឿងនេះ មកសាកសួរផងដែរ ។

ឯកឧត្តម បន្តទៀតថា ដើម្បីការពារក្ដី ឲ្យអ្នកស្រី ទាវ ធីតា ប្រពន្ធទី២ របស់ឧញ៉ា ថោង សារ៉ាត់ និង ឈ្មោះ ថោង បូណា ប្អូនរបស់ឧញ៉ា ថោងសារ៉ាត់ មេធាវីបានទារថ្លៃសេវា ១ម៉ឺនដុល្លារ ប៉ុន្តែក្រោយមក បានតថ្លៃមកនៅត្រឹម៧ ពាន់ដុល្លារ ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ អង្គភាពប្រឆាំង អំពើពុករលួយ បានធ្វើការសាកសួរ មនុស្សចំនួន ៤នាក់ហើយ ទាក់ទងការដោះលែង ឪពុកម្ដាយ ឧញ៉ា ថោង សារ៉ាត់ ក្នុងនោះគឺមាន អ្នកស្រី កែវ សារី ជាម្តាយលោក ថោង សារ៉ាត់ អ្នកស្រី ទាវ ធីតា ប្រពន្ធទី២ របស់លោក ថោង សារ៉ាត់ ប្អូនថ្លៃពៅលោក ថោង សារ៉ាត់ ដែលជាអ្នកកាន់លុយ របស់ក្រុមហ៊ុន និង លោក រស់ ផល្លា ដែលជាមេធាវីការពារក្តី ឲ្យអ្នកស្រី ទាវ ផល្លា ៕