Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តស៊ាំយ៉ុងដឹកបន្លែ បុកតាជិះកង់ម្នាក់ស្លាប់ ក្រោយបញ្ជូនដល់ មន្ទីរពេទ្យ

  • បោះពុម្ព

កំពត ៖ បុរសចំណាស់ម្នាក់ ជិះកង់ហាត់ប្រាណ ត្រូវរថយន្តកូរ៉េម៉ាក ស៊ាំយ៉ុងដឹកបន្លែ បុកចំពេញទំហឹង ខណៈដឹក ដល់មន្ទីរពេទ្យដាច់ខ្យល់ស្លាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥និង២០នាទី ព្រឹក ចំណុចកាច់ជ្រុងខាងលិច ស្ថានីយប្រេងឥន្ធនៈ TOTAL លើកំណាត់ផ្លូវជាតិលេខ ៣៣(កំពត-ភ្នំពេញ) ស្ថិតក្នុង ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។

មន្ត្រីនគរបាលចរាចរណ៍ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ជនរងគ្រោះឈ្មោះប៉ុក យ៉េង ភេទប្រុស អាយុ៧៤ឆ្នាំ មាន ទីលំ នៅក្នុង ភូមិ-សង្កាត់ កន្លែងកើតហេតុខាងលើ ។ មន្ត្រីនគរបាលដដែល បានឲ្យដឹងទៀតថា យោងតាមសាក្សី មុនកើតហេតុ គេ ឃើញ រថយន្ត បង្ក ម៉ាកកូរ៉េស៊ាំយ៉ុង មួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ស្ពឺ 2A -1952 បើកបរ ក្នុងល្បឿនលឿន ដោយដឹកបន្លែ ពេញលើ រថយន្ត លុះដល់ចំណុចកើតហេតុ ក៏បុកនឹងកង់របស់ ជនរងគ្រោះ ចំពេញទំហឹង ខ្ទាត១០ម៉ែត្រ ខណៈជនរងគ្រោះ ជិះកង់ហាត់ប្រាណឆ្លង កាត់ទទឹងថ្នល់ ក្នុងទិសដៅពីជើងទៅត្បូង រីឯរថយន្តទិសដៅ ពីកើតទៅលិច។

ក្រោយហេតុការណ៍ ភ្លាម ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ជាអកុសល ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនមកដល់មន្ទីរពេទ្យ ។ ដោយឡែកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ នៅ ក្រោយកើតហេតុផងដែរ ។

បច្ចុប្បន្នកម្លាំងនគរបាលចរាចរណ៍ ក្រុងកំពត ក្រោយពីធ្វើការវាស់វែងរួចហើយ ក៏នាំយករថយន្ត និងម៉ូតូ ទៅរក្សាទុក នៅឯអធិការដ្ឋាន នគរបាលក្រុងកំពត ដើម្បីធ្វើការដោះស្រាយគ្នាតាមច្បាប់ទៅថ្ងៃក្រោយ ៕

ដកស្រង់ពី៖ ដើមអម្ពិល