បណ្តាញសង្គម

ឡិចស៊ីសបើក​បុក​គោ​១ក្បាលបាក់​ជើង​ សួររក​ម្ចាស់​អត់ឃើញ សមត្ថកិច្ច​យកទៅ​ប៉ុស្តិ៍បាត់

ភ្នំពេញ ៖ នៅលើកំណាត់ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ មានគោដើរ ទាំងហ្វូងឆ្វាត់ឆ្វែងតាមផ្លូវ ធ្វើឱ្យអ្នកបើកបរពិបាក ក្នុងការធ្វើដំណើរ មិនថាយប់ឬក៏ថ្ងៃទេ ជាក់ស្តែងរថយន្តឡិចស៊ីសមួយគ្រឿង បានបើកបុកគោបណ្តាល ឱ្យដួលបាក់ជើងក្រោយ ខាងស្តាំុំ។

ហើយរថយន្ត បើកទៅមុខបាត់ពេល សមត្ថកិច្ចចុះទៅដល់សួរ រកម្ចាស់គោអត់ ឃើញបានលើកគោ ដាក់លើរ៉ឺម៉កម៉ូតូយកទៅ ព្យាបាលនៅប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៥កុម្ភៈ ស្ថិតតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកឡិចស៊ីស មិនចាំស្លាកលេខមួយគ្រឿង បើកបរពីត្បូងទៅជើងលុះ មកដល់ចំណុច ខាងលើមានគោមួយក្បាល ដើរតាមចិញ្ចើមផ្លូវ ពេលដែលឃើញរថយន្ត មកជិតដល់គោផ្អើល បានដើរឆ្លងផ្លូវ ធ្វើឱ្យរថយន្តចាប់ហ្វ្រាំង មិនទាន់ បានបុកបាក់ជើងក្រោយ ខាងស្តាំគោដេកនៅកណ្តាលថ្នល់ ។

ក្រោយពេលកើតហេតុ រថយន្តបង្កមិនបានឈប់ នៅកន្លែងកើតហេតុ បានបើកចេញទៅបាត់ នៅសល់តែគោ ដែលរងរបួសបាក់ ជើងដើរអត់ រួចនៅកន្លែងកើតហេតុ ។

ដកស្រងពី៖ កោះសន្តិភាព