Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​ក្មេង​ទំនើង​២​ក្រុម​បាន​បើក​ការ​ប្រយុទ្ធ​យ៉ាង​អនាធិបតេយ្យ​

  • បោះពុម្ព

កោះកុង ៖ ក្រុមក្មេងទំនើង២ក្រុម បានបើកការ ប្រយុទ្ធយ៉ាង អនាធិបតេយ្យនៅចំណុច បង្គោល៣ជិត ស្ពានកោះកុង ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីវេលា ម៉ោងប្រមាណជា៣ និង៣០នាទី នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥។

បើតាមការឲ្យដឹងពីលោក វរសេនីយ៍ត្រី ឡាយ ម៉េងឡាំង ប្រធានការិយាល័យ កណ្ដាលប្រឆាំង បទល្មើស ព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្ត កោះ កុងបានឲ្យដឹងថា ក្រោយការទទួលនូវ ពាក្យបណ្ដឹងពីប្រជាពលរដ្ឋ តាមរយៈទូរស័ព្ទ លោកក៏បានសហការជាមួយ នឹងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋានខេត្តកោះកុង ដើម្បីចុះទៅ បង្ក្រាបភ្លាមៗ ផងដែរ ពេលទៅដល់ក្រុមក្មេង ទំនើងទាំង ២ក្រុម ក៏បានបែកគ្នា ហើយរត់គេច រៀងៗខ្លួន។

ក្រោមការគាបស្ទាក់ អស់រយៈពេល ប្រមាណជិត ១ម៉ោង សមត្ថកិច្ចឆ្មក់កំណត់ បាននូវមុខសញ្ញា និងធ្វើការឃាត់ខ្លួន ជនសង្ស័យ បានចំនួន ៥នាក់ ទី១-ឈ្មោះ ឈិន អៀក ភេទប្រុស អាយុ២៤ឆ្នាំ ទី២-ឈ្មោះ សៅ សុខលៀង ភេទប្រុស អាយុ២១ឆ្នាំ ទី៣-ឈ្មោះ អ៊ុក តូង ភេទប្រុស អាយុ២១ឆ្នាំ ទី៤-ឈ្មោះ ហែម សុខ ភេទប្រុស អាយុ១៨ឆ្នាំ និងទី៥-ឈ្មោះ លី ហួត ភេទប្រុស អាយុ១៩ឆ្នាំ។

លោកបានឲ្យ ដឹងបន្ថែមទៀតថា ក្រោយការឃាត់ ខ្លួនជនសង្ស័យទាំង ៥នាក់ ខាងលើសមត្ថកិច្ច ក៏បានធ្វើការដកហូត បាននូវ វត្ថុតាងមួយចំនួន ព្រមទាំងម៉ូតូ ៤គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យ ទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ច ការិយាល័យកណ្ដាល ប្រឆាំងបទល្មើស កំពុងសាក សួរ និងកសាង សំណុំរឿង ៕

ដកស្រង់ពី៖ កម្ពុជាថ្មី