Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកផ្ទុក មេរោគអេដស៍ នៅឃុំរការ បានស្លាប់៥នាក់

  • បោះពុម្ព

បាត់ដំបង ៖ អ្នកផ្ទុកមេរោគអេដស៍ ជាទារិកា និងមានវ័យចំណាស់ នៅឃុំរការចំនួន ៥នាក់ បានស្លាប់ បាត់បង់ជីវិត នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥នេះ។

អ្នកស្រី ស៊ឹម ពៅ មេឃុំរការ បានបញ្ជាក់ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា ជនរងគ្រោះ ទាំង៥នាក់ ដែលបានស្លាប់ ចាប់តាំពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ  ឆ្នាំ២០១៥នេះ ជនរងគ្រោះ ស្លាប់មាន ៖ ទី១-ឈ្មោះ ស៊ន នីសា ភេទស្រី អាយុ៧ខែ ទី២-ឈ្មោះ នាជ រស់ ភេទស្រី អាយុ ៦៨ឆ្នាំ ទី៣-ឈ្មោះ ចិន ធឿក ភេទស្រី អាយុ ៧៣ឆ្នាំ ទី៤-ឈ្មោះ ឆែម វ័ន ភេទស្រី អាយុ៧៣ឆ្នាំ ទាំ៤នាក់ខាងលើ រស់នៅ ភូមិឃុំរការ និងទី៥-ឈ្មោះឆែម  ឆាត ភេទស្រី អាយុ ៧៣ឆ្នាំ រស់នៅ ភូមិអំបែងថ្ងែ ឃុំរការ ស្រុកសង្កែ។

មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនអាចស្វែងរក ការបំភ្លឺបន្ថែម ពីលោក ច័ន្ទ សុផល អភិបាល ខេត្តបាត់ដំបង បានទេ នាព្រឹកថ្ងៃព្រហស្បតិ៍ ដោយទូរស័ព្ទ របស់លោក ហៅចូលជាច្រើនដង តែគ្មានអ្នកទទួល។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បាននាំគ្នា ទៅពិនិត្យឈាម និងស្វែងរកឃើញ  មានផ្ទុក មេរោគអេដស៍ ជាបន្ទាប់កាលពី អំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ ធ្វើឲ្យពួកគេ មានការតក់ស្លុត  អារម្មណ៍ជាខ្លាំង។ ជាមួយការផ្ទុះ នូវការរីករាលដាល មេរោគអេដស៍ ទៅលើអ្នកភូមិនេះ លោក យែម ជ្រិន ដែល ជាអ្នកចាក់ថ្នាំ ឲ្យប្រជាពលរដ្ឋ ក្នុងឃុំរកានោះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ហើយក៏ត្រូវបាន តុលាការសម្រេច  ឃុំខ្លួនផងដែរ។

រដ្ឋមន្រ្តី ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់បាន បញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមករា កន្លងទៅ ប្រជាពលរដ្ឋ ក្នុងឃុំរការ ដែលបានឆ្លង និងផ្ទុកមេរោគអេដស៍ មានចំនួន ២២៦នាក់៕

ដកស្រង់ពីៈ ដើមអំពិល