Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល ខេត្ដមណ្ឌលគិរី ឃាត់ខ្លួនមុខ សញ្ញាគ្រឿងញៀនពីរនាក់ ដកហូត មេតំហ្វេតមីន ១៦កញ្ចប់

  • បោះពុម្ព

មណ្ឌលគិរី ៖ កម្លាំង នគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយ នគរបាល ការិយាល័យ ព្រហ្មទណ្ឌ និងនគរ បាល ក្រុងសែនមនោរម្យ បានរួមគ្នាបើក ការស្រាវជ្រាវ ហើយឈាន ទៅដល់ការ ឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ ពាក់ព័ន្ធទៅនឹង សកម្មភាពចែកចាយ គ្រឿងញៀន

ប្រតិបត្ដិការ តាមបង្ក្រាប មុខសញ្ញាចែកចាយ គ្រឿងញៀន ពីរនាក់ខាងលើនេះ បានធ្វើឡើង កាលពី ព្រឹកថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៥ នៅក្រុង សែនមនោរម្យ ខេត្ដ មណ្ឌលគិរី ដែលក្នុងប្រតិបត្ដិការនេះ សមត្ថកិច្ចបាន ដកហូតថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ចំនួន១៦កញ្ចប់តូច និងទូរស័ព្ទដៃមួយគ្រឿង ។

មន្ដ្រីនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្រោយពីទទួល បានព័ត៌មាន នៃសកម្មភាព ដែលមុខ សញ្ញា ទាំងពីរនាក់ កំពុងប្រព្រឹត្ដ បទល្មើសខាងលើនេះ ស្នងការ នគរបាលខេត្ដ បានបញ្ជាឱ្យ នគរបាលជំនាញ និងនគរបាលមូលដ្ឋាន ធ្វើការស្រាវជ្រាវ ជាបន្ទាន់ រហូតទៅដល់ ការបង្ក្រាប ជាក់ស្ដែងតែម្ដង ។ \

តាមមន្ដ្រី នគរបាលរូបនេះ ជនសង្ស័យទី១ ឈ្មោះគឹម លី ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើត នៅភូមិត្រាំអម្ពិល ឃុំត្រាំ អម្ពិល ស្រុកកំពង់បាយ ខេត្ដកំពត និងជន សង្ស័យទី២ ឈ្មោះហុង កុសល អាយុ៣១ឆ្នាំ ជាស្ដ្រីបម្រើ ខារ៉ាអូខេ នៅហាង បុបា្ផឥសាន ក្រុងសែនមនោរម្យ ។ ដោយមានការ សម្របសម្រួល ផ្នែកផ្លូវច្បាប់ ពីតំណាងអយ្យការ អមសាលាដំបូង ខេត្ដនោះ នគរបាលក្រុង សែនមនោរម្យ បាននឹងកំពុងរៀប ចំសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការ តាមផ្លូវច្បាប់ ។

ចំពោះបទល្មើស គ្រឿងញៀន ស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ ញ៉ែម វណ្ណី បានដាក់ផែនការ ឱ្យនគរបាល ការិយាល័យ ជំនាញ សហការជាមួយ នគរបាលតាមបណ្ដា ក្រុង ស្រុក បន្ដធ្វើការ ស្រាវជ្រាវ និងតាមចាប់ មុខសញ្ញា ដែលពាក់ព័ន្ធ ក្នុងបទល្មើស ដែលបំផ្លាញ សង្គមយ៉ាង ធ្ងន់ធ្ងរមួយនេះ ។

ដកស្រង់ពីៈ ដើមអំពិល