បណ្តាញសង្គម

មន្ត្រីនគរបាល ការពារព្រំដែន ៨០៧ ម្នាក់ចងក ធ្វើអត្តឃាត សម្លាប់ខ្លួន

បន្ទាយមានជ័យៈ លោកអនុសេនីយ៍ឯក ឡាក់ សីហា អាយុ៤៦ឆ្នាំត្រូវបាន គេរាយការណ៍ថា បានធ្វើអត្តឃាត សម្លាប់ខ្លួន ដោយចងកនិងខ្សែភ្លើង ដោយមិនដឹងមូលហេតុ ។

សពត្រូវបានក្រុមគ្រួសារប្រទះឃើញ នៅក្នុងបន្ទប់ទឹក កាលពីយប់រំលង អាធ្រាតថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៥ ក្នុងបន្ទាយវរៈ ភូមិបន្ទាយមានរឹទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ប្រទេសថៃ។

លោក ឡាញ់ ផន មេបញ្ជាការរងវរៈ ៨០៧ បាននិយាយថា គេនៅមិន ដឹងពីមូល ហេតុដែលបណ្តាលអោយ លោក អនុសេនីយ៍រូបនេះ សម្រេចចិត្តធ្វើ អត្តឃាតនោះទេ។ សពត្រូវបាន លោក មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន ទាំងអស់ រៀបចំធ្វើបុណ្យ តាមប្រពៃណីសាសនា ក្នុងទីបញ្ជាការវរៈ។

ដកស្រង់ពី៖ ដើមអម្ពិល