Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆេះផ្ទះមួយខ្នង នៅស្រុកកំពង់ស្វាយ បំផ្លាញរថយន្ត ទ្រព្យសម្បត្តិ និងលុយមួយចំនួន

  • បោះពុម្ព

កំពង់ធំ ៖ ផ្ទះមួយ ខ្នងទំហំ ៦,៥ គុណនឹង ១១ម៉ែត្រ ស្ថិតនៅ ភូមិល្វាជោម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពី វេលាម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវភ្លើងឆេះ បំផ្លាញ ទាំងស្រុង ដោយសារឆ្លង ចរន្តអគ្គិសនី នៅពេលសាកទូរស័ព្ទ។

មន្រ្តីនគរបាល ការិយាល័យបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថា គ្រោះអគ្គិភ័យ ខាងលើនេះ បានបំផ្លាញ រថយន្ត មួយគ្រឿងម៉ាក TACOMA មួយគ្រឿង លុយដុល្លារ ចំនួន៩០០ដុល្លារ លុយខ្មែរ ចំនួន៣លានរៀល ព្រមទាំងសម្ភារៈ មួយចំនួនទៀត។

មន្រ្តីនគរបាល បានបន្តទៀតថា ម្ចាស់ផ្ទះ រងគ្រោះ មានឈ្មោះ ធៀម ថុន ភេទប្រុស អាយុ ៣៥ឆ្នាំ។  ក្រោយកើត ហេតុភ្លាមៗ កម្លាំងនគរបាល មូលដ្ឋាន និងអាជ្ញាធរ ព្រមទាំង ប្រជាពលរដ្ឋ ជាច្រើននាក់ ទៅជួយអន្តរាគមន៍ផងដែរ ប៉ុន្តែស្ថានភាព ភ្លើងខ្លាំងពេក នាំឲ្យផ្ទះរបស់ ជនរងគ្រោះត្រូវ ឆេះបំផ្លាញតែម្តង៕


ដកស្រង់ពី៖ ដើមអម្ពិល