Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកភ្នំពេញ ទៅឧត្ដរមានជ័យ ជួបគ្រោះ ថ្នាក់ចរាចរណ៍ ស្លាប់និងរបួស៥នាក់

  • បោះពុម្ព

 -កូនស្រីអាយុ៨ឆ្នាំដាច់ក្បាល ឪពុកបីក្បាលកូនម្តាយអង្គុយឱបដងខ្លួនកូន

 -អ្នកស្លាប់ម្នាក់ ជាប្រធាន គ នៅយោធា ខេត្ដឧត្ដរមានជ័យ

ឧត្ដរមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ ដ៍គួរឱ្យ រន្ធត់មួយ បានកើតឡើង ទៅលើគ្រួសារ មន្ដ្រីនគរបាលមួយរូប នៅរាជធានី ភ្នំពេញ ក្រោយពីក្រុមគ្រួសារ របស់ខ្លួន ដែលមាន សមាជិក ទាំង៩នាក់ ជិះនៅក្នុងរថយន្ដ វីហ្គោ មួយគ្រឿង បានជួបគ្រោះ ថ្នាក់ចរាចរណ៍ បុកជាមួយរថយន្ដធុនធំ នៅផ្លូវបំបែក ជាបួនក្នុង ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ បណ្ដាលឱ្យ ស្លាប់ និងរបួស ទាំងអស់គ្នា ។

ក្នុងនោះ អ្វីដែលធ្វើឱ្យ ព្រឺព្រួច និងតក់ស្លុត ក្នុងទិដ្ឋភាព គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គឺក្មេងស្រី អាយុ៨ឆ្នាំ ត្រូវជាកូន បានដាច់ក្បាល ក្រោយពីកៀបទ្វារ រថយន្ដហើយ បុរសជាឪពុក បានកាន់ក្បាលកូនស្រី រីឯស្ដ្រី ជាម្ដាយ បានកាន់ដងខ្លួន យំសោកគួរឱ្យ សង្វេកយ៉ាងខ្លាំង រីឯជនរងគ្រោះ ម្នាក់ទៀត គឺជាមន្ដ្រីយោធា មានតួនាទី ជាប្រធាន គ នៃ តំបន់ ប្រតិបត្ដិការសឹករង ខេត្ដឧត្ដរមាន ជ័យ ។

គ្រោះថ្នាក់ចរាចរណ៍ ដែលបានផ្ដាច់ជីវិត មនុស្សពីរនាក់ និងរបួសធ្ងន់ស្រាល ៧នាក់ ក្នុងនោះរបួស ធ្ងន់៣នាក់ បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្ដោយ ផ្លូវក្រាលគ្រួសក្រហម ក្រវ៉ាត់ក្រុង ស្ថិតនៅ ភូមិ កំណព្វ សង្កាត់ បន្សាយរាក់ ក្រុង សំរោង ដែលបានកើតឡើង រវាងរថយន្ដ ជនរងគ្រោះម៉ាក វីហ្គោ ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2K-4066 និងរថយន្ដ ធុនធំម៉ាក ហ្ស៊ុយហ្សូ ពណ៌ត្រាវ ពាក់ស្លាកលេខ ក្រចេះ 3A-0339 បានបុកគ្នាពេញ មួយទំហឹង។

នាយផ្នែកចរាចរណ៍ នៃការិយាល័យចរាចរណ៍ ផ្លូវគោក ស្នងការដ្ឋាន នគរបាលខេត្ដ ឧត្ដរមានជ័យ លោក ផន សុផុន បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ ឱ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍ នេះបានផ្ដាច់ ជីវិតមនុស្សពីរនាក់ ទី១ ឈ្មោះសំរិទ្ធ មុនី សេត ភេទស្រី អាយុ៨ឆ្នាំ រស់នៅ រាជធានីភ្នំពេញ ត្រូវជាកូនស្រី របស់ម្ចាស់ រថយន្ដ និងជនរងគ្រោះ ទី២ ឈ្មោះ ឃ្លាំង ចាន់នី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅ ភូមិ ភ្នៀត សង្កាត់ សំរោង ក្រុង សំរោង មានតួនាទីជា ប្រធាន គ នៃតំបន់ ប្រតិបត្ដិការសឹករង ខេត្ដឧត្ដមានជ័យ និង ត្រូវជាឪពុកមា របស់ម្ចាស់រថយន្ដ ។

ដោយឡែក ជនរងគ្រោះ ៣នាក់ ដែលរងរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ ទី១ ឈ្មោះ គង់ យ៉េត ភេទស្រី អាយុ៥០ឆ្នាំ ទី២ ឈ្មោះ សំ ពុទ្ធា ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាម្ដាយ ក្មេងស្រី ដែលស្លាប់ដាច់ក្បាល និង ទី៣ ឈ្មោះ សំ វុទ្ធី ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅ ភូមិ ភ្នៀត សង្កាត់ សំរោង ត្រូវជាភរិយា របស់សព លោក ឃ្លាំង ចាន់នី ដែលបានស្លាប់នោះ ។ រីឯជនរងគ្រោះ ដែលរងរបួសស្រាល រួមមាន ឈ្មោះ ទៀង ចាន់ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ និងម្ចាស់រថយន្ដ ឈ្មោះ ជួង ប៊ុននី អាយុ៣៦ឆ្នាំ ត្រូវជាម្ចាស់ រថយន្ដនិង ឪពុកក្មេងស្រី រងគ្រោះដែលស្លាប់ ។

សម្រាប់កូនតូច ពីរនាក់ទៀត បានរួចពី សេចក្ដីស្លាប់ ប៉ុន្ដែបានរងរបួស នៅលើដងខ្លួន ។ លោក ផន សុផុន បាននិយាយថា គ្រោះ ថ្នាក់ចរាចរណ៍ ខាងលើនេះ បណ្ដាលមកពី រថយន្ដទាំងពីរគ្រឿង មិនគោរពសិទ្ធិ អាទិភាពគ្នា ហើយមុនពេល កើតហេតុនោះ រថយន្ដ វីហ្គោ បានធ្វើដំណើរ ក្នុងទិសដៅ ពីជើងទៅត្បូង ដោយឡែក រថយន្ដធុនធំ ដែលទើបត្រឡប់ មកពីបឹងត្រកួន យកដំឡូងទៅលក់នោះ ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿនដូចគ្នា ស្រាប់តែបុក និងកៀពេញមួយទំហឹង បណ្ដាលឱ្យរថយន្ដ វីហ្គោ ធ្លាក់ទៅក្នុង ប្រឡាយទឹកស្លាប់ និងរបួស ។

នាយផ្នែក ចរាចរណ៍រូបនេះ បានបញ្ជាក់ថា ជនរងគ្រោះ និងម្ចាស់រថយន្ដ វីហ្គោ ជាអ្នករស់នៅ រាជធានី ភ្នំពេញ ហើយធ្វើដំណើរ ទៅខេត្ដឧត្ដរមានជ័យ ដើម្បីចូលរួម ពិធីមង្គលការ បងប្អូន រួចនៅព្រឹក កើតហេតុនោះ គឺ កំពុងធ្វើដំណើរ ត្រឡប់ទៅ លំនៅឋានវិញ ក៏ជួបគ្រោះអកុសលនេះ តែម្ដងទៅ។ តាម លោក ផន សុផុន ក្រោយកើតហេតុ អ្នកបើករថយន្ដ ហ្សុយហ្សូ រួមជាមួយព្រូរថយន្ដ ដែលមិនស្គាល់ អត្ដសញ្ញាណនោះ បានបើកទ្វាររត់ គេចខ្លួនភ្លាមៗ ដោយបន្សល់ រថយន្ដនៅ កន្លែងកើតហេតុ ។

បច្ចុប្បន្នរថយន្ដ ទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ដ ដើម្បីរង់ចាំ ធ្វើការដោះស្រាយ នាពេលខាងមុខ រីឯសព ជនរងគ្រោះ ត្រូវបានឪពុក របស់ខ្លួនជួល រថយន្ដពេទ្យ ដឹកមកកាន់ រាជធានី ភ្នំពេញ ហើយអ្នករងរបួស ធ្ងន់ស្រាល កំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្ដ ឧត្ដរមានជ័យ ៕

ដកស្រង់ពី៖ ដើមអម្ពិល