បណ្តាញសង្គម

លោកផ្កាយ២ នួន នៅ និងអ្នកបើកបរ២នាក់ ស្លាប់ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍

ឧត្ដរមានជ័យ ៖ គ្រោះថ្នាក់ ចរាចរណ៍ រវាងរថយន្ដ ដឹកដី និងរថយន្ដ វីហ្គោ នៅលើកំណាត់ផ្លូវ ឡើងចំណោត ទៅកាន់មាត់ច្រក ជាំស្រងាំ បណ្ដាលឱ្យ មនុស្សពីរនាក់ បាត់បង់ជីវិត និងម្នាក់ទៀតរងរបួស ដោយក្នុងនោះ អ្នកស្លាប់មាន ម្នាក់ជាឧត្ដម សេនីយ៍ទោ យោធា មានតួនាទីជាមេបញ្ជាការរង យោធភូមិភាគទី៤ ។

ឧប្បត្ដិហេតុ គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងជាង ៣រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ស្ថិតនៅផ្លូវ ឡើងទៅមាត់ច្រកអន្ដរជាតិ ជាំ ស្រងាំ ក្នុងឃុំ ត្រញំងប្រិយ ស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ ។

ករណីនេះ គឺបង្កឡើងដោយ រថយន្ដដឹកដី មួយគ្រឿង ដែលគេដឹងថា ជារបស់ក្រុ ហ៊ុន លឹម ហេង ធ្វើដំណើរចុះក្រោម ហើយ ខណៈរថយន្ដ វីហ្គោ ដែលជិះដោយ លោក ផ្កាយពីរ នួន នៅ រួមទាំងអ្នក បើកបរម្នាក់ទៀត ធ្វើដំណើរឡើងលើ ក៏បានបុកគ្នា ពេញទំហឹង ធ្លាក់ទៅក្នុងជ្រោះក្បែរផ្លូវ បណ្ដាលឱ្យ ស្លាប់និងរបួស តែម្ដងទៅ ។


 

ដកស្រង់ពី៖ ដើមអម្ពិល