បណ្តាញសង្គម

ជនបរទេស​ចំនួន​២​ក្រុម​ដេញ​បាញ់​គ្នា​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជិះ​ម៉ូតូ​នៅ​ក្បែរ​នោះរ​ងរ​បូស​ធ្ងន់ធ្ងរ​ផ្អើល​ពេញ​ក្រុងព្រះសីហនុ​ទាំងយប់

ព្រះសីហនុ ៖ ជនបរទេស ចំនួន២ក្រុមជិះរថយន្ត ចំនួន២គ្រឿង ដែលគេសង្ស័យថា ជាក្រុមអ្នកលេង ជនជាតិរុស្សី នោះបានជិះរថយន្ត ដេញបាញ់គ្នាស្នូរ គ្រាប់កាំភ្លើង ដូចលៀចផ្ទុះហាក់បីដូច ធ្វើសង្គ្រាមនៅក្នុង សមភូមិប្រយុទ្ធ យ៉ាងដូចច្នេះដែរ បង្កភាពភ្ញាក់ផ្អើល ពេញក្រុងព្រះសីហនុ និងបណ្ដាលឲ្យ បុរសជាជនជាតិ ខ្មែរម្នាក់ដែល កំពង់ជិះម៉ូតូ នៅក្បែរនោះ រងរបូសធ្លាយភ្លៅ យ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍ដ៏គូរឲ្យ ភ័យខ្លាចនេះ បានកើតឡើង នៅវេលាម៉ោង ២៣ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្តោយ វិថី ឯករាជ្យ ក្បែររង្វង់ មូលតោពីរ ត្រង់ចំណុចខាងមុខ សណ្ឋាគារ និងកាស៊ីណូ (កំពង់សោមស៊ីធី) ស្ថិតនៅក្នុង ភូមិ លេខ៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទាក់ទិនទៅនឹង ករណីខាងលើនេះ បើតាមសាក្សី ជាក្រុមអ្នករត់ ម៉ូតូឌុប នៅចាំដឹកម៉ូយ នៅខាងលមុខសណ្ឋាគារ និងការស៊ីណូ (កំពង់សោមស៊ីធី) ចំណុចកើតហេតុ ជាច្រើននាក់បាននិយាយ រៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ចំនួន២គ្រឿង គឺមួយគ្រឿងម៉ាក (លិចស៊ិសRX300) ពណ៌ខ្មៅមិនស្គាល់ ស្លាកលេខ និងមួយគ្រឿងទៀត ម៉ាកលិចស៊ិស៤៥០ ពណ៌ស្ករ គ្មានស្លាកលេខ បានបើកបរ យ៉ាងលឿន ប្រដេញគ្នាមកពី ទិសខាងកើត លុះបើកបរ មកដល់ចំណុច កើតហេតុខាងមុខ កាស៊ីណូ ក៏ស្រាប់តែក្រុម អ្នកជិះរថយន្តម៉ាក (លិចស៊ិសRX300) ពណ៌ខ្មៅដក កាំភ្លើងខ្លី បាញ់រះទៅលើ ក្រុមជិះរថយន្ត ម៉ាកលិចស៊ិស៤៥០ ពណ៌ស្ករ ចំនួនប្រមាណជិត ១០គ្រាប់ ធ្វើឲ្យរថយន្តនោះ ធ្លុះផ្នែកខាងក្រោយ ចំនួន១គ្រាប់ និងបែកកង់ ប៉ុន្តែសំណាងល្អ ក្រុមអ្នកលេង ទាំង២ក្រុមនេះ មិនមានក្រុមណាមួយ រងរបួសនោះទេ តែបែរជា សំណាងអាក្រក់ ធ្លាក់ទៅលើបុរស ជនជាតិខ្មែរម្នាក់ ដែលកំពុងជិះ ម៉ូតូសុខៗ នៅក្បែរកន្លែង កើតហេតុត្រូវ បានគ្រាប់កាំភ្លើងហោះ ទៅបុកទម្លាយភ្លៅ  ធ្លាយម្ខាងទៅម្ខាង របូសធ្ងន់ធ្ងរ ដេកដួលនៅកន្លែង កើតហេតុនោះតែម្តង។

ជនបង្ក ជិះឡានលុចសិស ពណ៌ខ្មៅ RX៣០០ ក្រោយពេលកើតហេតុ ភ្លាមៗក៏បាន ជិះរថយន្តរត់ គេចខ្លួនបាត់ស្រមោល ក្នុងពេលនោះតែម្តង ចំណែកភាគី គូរទំនាស់ ជិះរថយន្ត៤៥០ ត្រូវបានបែកកង់ ទំនងជា បើកទៅមុខ លែងរួចក៏បានចុះ ពីលើរថយន្ត ហើយរត់គេចខ្លួន ចូលទៅក្នុងហាង យីហោ សមុទ្រកម្ពុជា នៅក្បែរនោះ បាត់ទៅបាត់អស់ផងដែរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច ប៉ូលិសប៉េអិម បានចុះទៅដល់ ធ្វើការពិនិត្យ រកឃើញមាន សំបកផ្ទុះកាំភ្លើងខ្លី ចំនួន ៩គ្រាប់ ក្នុងនោះ រថយន្ត លុចសីស៤៥០ ដែលជារថយន្ត ជនល្មើសផងដែរនោះ ប៉ូលិសបានបញ្ជាក់ថា មានស្នាមធ្លុះ ដោយគ្រាប់កាំភ្លើង ផ្នែកខាងក្រោយ ចំនួន១គ្រាប់ និងបែកកង់។

ដោយឡែក សំរាប់ជនរងគ្រោះ ដែលត្រូវគ្រាប់កាំភ្លើង ក្នុងហេតុការណ៍នោះ មានឈ្មោះ ស៊ន ផល្លា អាយុ ២៧ឆ្នាំ ភេទប្រុស មុខរបរ បុគ្គលិកបម្រើការងារ នៅសណ្ឋាគារ សុខា បានរងរបួសធ្ងន់ធ្ងរ ធ្លាយផ្លូវផ្នែកខាងឆ្វេង បច្ចុប្បន្នកំពុង សំរាកព្យាបាល នៅមន្ទីរពេទ្យ សេតេោ។

ជុំវិញបញ្ហានេះ មិនទាន់មាន សមត្ថកិច្ចណាមួយ ធ្វើការអះអាងថា ក្រុមជនបង្កទាំងនោះ ជាជនជាតិអ្វី ប្រើប្រាស់កាំភ្លើងម៉ាកអ្វី ហើយមានរឿងអ្វី ដែលឈានទៅដល់ ការបាញ់បោះ នៅឡើយទេ ប៉ុន្តែទោះបី យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ ទាំងសមត្ថកិច្ចប៉ូលិស និងប៉េអិម បានកំពុងធ្វើការ ចុះស្រាវជ្រាវ ក្នុងរឿងនេះ យ៉ាងយកចិត្តទុកដាក់ ជាបន្តដើម្បីស្វែង ក្រុមជនដៃដល់ នាំយកមក ផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដកស្រង់ពី៖ កម្ពុជាថ្មី