បណ្តាញសង្គម

ឌុប​ប្រពន្ធ​មកលេង​បងប្អូន​ប៉ះ​ដៃ​ម៉ូតូ​គ្នា​ធ្លាក់​ប្រពន្ធ​ចូល​ឡាន​កិន​ស្លាប់ ​ប្ដី​យំសោក​ស្ដាយ​យ៉ាង​សង្វេគ​

កំពង់ស្ពឺ ៖ ប្ដីប្រពន្ធ វ័យកណ្ដាល ២នាក់ បានជិះម៉ូតូឌុ បគ្នា ពីខេត្តកណ្តាល មកពីផ្ទះ បងប្អូន នៅខេត្ កំពង់ស្ពឺ ខណៈកំពុង ធ្វើដំណើរ តាមបណ្តោយ ផ្លូវជាតិលេខ ៤ ក៏បានប៉ះ ដៃម៉ូតូ ជាមួយម៉ូតូផ្សេង ហើយបានខ្ទាត ធ្លាក់ប្រពន្ធ ចូលក្រោមឡាន កិនស្លាប់យ៉ាង អាណោចអាធម្ម បុរសជាប្ដី បានត្រឹមយំ សោកបោកប្រាណ និងរៀបរាប់ គួរឲ្យអាណិត ជាពន់ពេក ពីសំណាក់អ្នកឃើញ ហេតុការណ៍ ។

ករណីកិនស្លាប់នេះ បានកើតឡើង វេលា២ និង០០នាទី រសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើផ្លូវជាតិ លេខ៤ ចំណុចភូមិ អន្លង់គង់ ឃុំ ត្រពាំងគង ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ ។ ជនរងគ្រោះ មានឈ្មោះ រ៉ែម ស្រីម៉ៅ អាយុ ៣៧ ឆ្នាំ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បុរសជាប្ដី មានឈ្មោះ ណៃ សុនី អាយុ៣៥ឆ្នាំ រងរបួសស្រាល អ្នកទាំង២ រស់នៅ ភូមិ កំពង់ភ្នំ ឃុំ លើទឹក ស្រុក លើដែក ខេត្តកណ្តាល។

ភ្លាមៗនៅកន្លែងកើតហេតុ បុរសជាប្ដី បានរៀបរាប់ ប្រាប់សមត្ថកិច្ចថា ពួកគាត់បានជិះ ម៉ូតូម៉ាក សង C125 មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D 4891 ធ្វើដំណើរពី លិចទៅកើត ក្នុងល្បឿនធម្មតា ក៏បានប៉ះដៃចង្កូត ជាមួយម៉ូតូ មួយគ្រឿងទៀត មិនស្គាល់បណ្ដាល ឲ្យធ្លាក់និងខ្ទាត ប្រពន្ធចូលឡាន បែបនេះ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា បុរស២នាក់ ប្ដីប្រពន្ធខាងលើ បានធ្វើដំណើរបញ្ច្រាស ឡានធុនធំមួយគ្រឿង ម៉ាក ហ្វីណូ ពណ៌ស គ្មានស្លាកលេខ លុះដល់ KM37-38 ក៏បានបុកគ្នា ពេលដែលបុករួច តៃកុងបានបើករត់ និងបានចតចោល ខណៈដឹងថា ជាន់មនុស្សស្លាប់ និងមានសមត្ថកិច្ ចដេញតាម។

តាមសាក្សី ឃើញហេតុការណ៍ បានប្រាប់ថា ឡាននិងម៉ូតូនេះ បានធ្វើដំណើរបញ្ច្រាសទិសគ្ នាតែពេលមកដល់ កន្លែងកើតហេតុ ម៉ូតូបានប៉ះដៃ ជាមួយម៉ូតូមួយ គ្រឿងផ្សេងទៀត ដែលបើកស្របទិសគ្នា បណ្ដាលឲ្យប្រពន្ធ បានធ្លាក់ពីលើម៉ូតូ រួចរមៀលទៅ ចូលឡានបណ្ដាលឲ្យឡានកិន ចំមួយកំណាត់ ខ្លួនខាងក្រោម ខ្ទេចស្លាប់នៅកន្លែង តែម្តង។ បច្ចុប្បន្ន ទាំងឡាន និងម៉ូតូ សមត្ថកិច្ចបាន ដកហូតយកទៅរក្សាទុកក្រោយពីជនរងគ្រោះ ធ្វើបុណ្យជូនប្រពន្ធគាត់ ចប់សព្វគ្រប់៕


ដកស្រង់ពី៖ កម្ពុជាថ្មី