Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ដក្រុងបុក ចូលផ្ទះប្រជាពលរដ្ឋ នៅក្បែរសាលា ស្រុករលាប្អៀរ ស្លាប់ម្នាក់ និងរបួស៣នាក់

  • បោះពុម្ព

កំពង់ឆ្នាំង ៖ រថយន្ដក្រុងមួយគ្រឿង មិនទាន់ដឹងថា ជារបស់ ក្រុមហ៊ុនណានោះ បានបើកបុកចូលផ្ទះ ប្រជាពលរដ្ឋ លក់ឥវ៉ានចាប់ហួយ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ក្បែរសាលា ស្រុក រលាប្អៀរ កាលពី វេលាម៉ោង ១១ ព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៥ បណ្ដាលឱ្យស្រ្តី ជាម្ចាស់ផ្ទះម្នាក់ ស្លាប់និងរបួស៣នាក់ ។

មេបញ្ជាការ អាវុធហត្ថ ខេត្ដកំពង់ឆ្នាំង លោកឧត្ដមសេនីយ៍ ជួន ជឿន បានបញ្ជាក់ តាមទូរស័ព្ទថា ពិតជាមានករណី គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមែន បណ្ដាឱ្យ ម្ចាស់ផ្ទះម្នាក់ស្លាប់ និងមានរបួស៣នាក់ ប៉ុន្ដែលោកមិនទាន់ ទទួលបាន ព័ត៌មានលំអិត នៅឡើយទេ ខណៈមន្ដ្រីរបស់លោក និងនគរបាល កំពុងចុះទៅកាន់ កន្លែងកើតហេតុ ។

បើតាមលោក ជួន ជឿន រថយន្តក្រុងខាងលើ បានធ្វើដំណើរ ពីភ្នំពេញ ឆ្ពោះទៅខេត្តបាត់ដំបង ប៉ុន្តែមិនទាន់ដឹងថា ជារបស់ក្រុមហ៊ុនណានៅឡើយទេ៕

ដកស្រង់ពី៖ ដើមអម្ពិល