Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាញ់៣៣គ្រាប់ គំរាមនគរបាល ចរាចរណ៍ ខឹងផាកពិន័យ បើកលើសល្បឿន

  • បោះពុម្ព

ភ្នំពេញ ៖ អ្នកមានអំណាច ជិះមែកសឺដេសទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2AD-2229 ពណ៌ខ្មៅ មួយគ្រឿង បានប្រើ អង្គរក្សរបស់ខ្លួន បាញ់៣៣គ្រាប់ គំរាមនគរបាលចរាចរណ៍ ព្រោះផាកពិន័យ បើកបរលើសល្បឿនកំណត់ កាលពីវេលាម៉ោង ១០ និង១០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវ ជាតិលេខ៤ ក្នុងសង្កាត់ សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។


នាយផ្នែកនគរបាល ចរាចរណ៍ផ្លូវគោក ខេត្ដកំពង់ស្ពឺ លោក លី ចាន់ថន បានឱ្យដឹងថា នៅព្រឹកមិញ មុនពេលកើតហេតុ កម្លាំង នគរបាល ចរាចរណ៍ ខេត្ដកំពង់ស្ពឺ ៨នាក់ ដាក់កម្លាំងត្រួតពិនិត្យ ការធ្វើចរាចរណ៍នៅ កន្លែងកើតហេតុខាងលើ ។ លុះដល់វេលាម៉ោង ប្រមាណជាង១០ ស្រាប់តែមានរថយន្ដ ស៊េរីទំនើបម៉ាក មែកសឺដេស ពណ៌ខ្មៅមួយគ្រឿង បើកបរពីខេត្ដ ព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ ក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ដោយឃើញការបើកបរ លើសល្បឿនកំណត់ ដែលក្នុងទីប្រជុំជន កំណត់ត្រឹម៣០ទៅ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោងនោះ មន្ដ្រីនគរបាលចរាចរណ៍ ក៏បានចេញស្ទាក់ ហើយធ្វើការអប់រំ និងផាកពិន័យ ចំនួន១២០០០រៀល ។ លោក លី ចាន់ថន បានឱ្យដឹងថា នៅក្នុង រថយន្ដនោះ គេឃើញមានបុរសពីរនាក់ អង្គុយខាងមុខ ស្លៀកពាក់ឯកសណ្ឋាន ជាអង្គរក្ស ដោយឡែកកៅអីខាងក្រោយ គេមើលមិន ឃើញនោះទេ ដោយសារកញ្ចក់រថយន្ដបិត ស្កុតពណ៌ខ្មៅ ។ក្រោយពេលបង់ការ ផាកពិន័យ ១២០០០រៀល រួចហើយម្ចាស់រថយន្ដ និងអ្នកបើកបរជាអង្គរក្ស ក៏បានធ្វើដំណើរចាកចេញ។

បន្ទាប់ពីការចាកចេញ បានប្រហែល២ម៉ែត្រ អ្នកនៅក្នុងរថយន្ដ ដែលគេសង្ស័យថា ជាអ្នកមានលុយ និងមានអំណាចនោះ បានបញ្ជាឱ្យអង្គរក្សរបស់ខ្លួន ដែលអង្គុយខាងមុខ បាញ់៣៣គ្រាប់ ។ ការប្រើកាំភ្លើងខ្លី បាញ់ជាច្រើនគ្រាប់ ធ្វើឱ្យផ្អើលអស់ ប្រជាពលរដ្ឋ និងអ្នកដំណើរក្នុងខេត្ដ សូម្បីតែមន្ដ្រីនគរបាល ចរាចរណ៍ដែលធ្វើ ការផាកពិន័យ ក៏ព្រលឹងចុងសក់ដែរនោះ គេនៅមិនទាន់ដឹងពី គោលបំណងរបស់អ្នកបាញ់នៅឡើយទេ ។

តែគេជឿជាក់ថា ការបាញ់នេះ គឺជាការគំរាមនិងសំឡុត ដល់មន្ដ្រីនគរបាល ចរាចរណ៍ ជាពិសេសជាសាផ្ញើថា ថ្ងៃក្រោយ កុំឱ្យចេះតែហ៊ាន មើលរថយន្ដ និងអ្នកបើកបរផង ។ ទោះបីជាយ៉ាងណា លោក លី ចាន់ថន កម្លាំងកំពុងធ្វើ ការស្រាវជ្រាវ តាមរកម្ចាស់ រថយន្ដ ដើម្បីចាត់ការទៅតាម នីតិវិធីច្បាប់ ព្រោះកម្ពុជាជាប្រទេស មានច្បាប់ និងគោរពច្បាប់ ទម្លាប់ត្រឹមត្រូវ មិនបណ្ដោយឱ្យជន មានអំណាចយក កាំភ្លើងបាញ់បោះ ស្រេចតែអំពើចិត្ដ ដូចសម័យសង្គ្រាមនោះទេ ។

សាធារណជន ដែលស្អប់ខ្ពើមការបាញ់បោះ បំផ្លាញសន្តិសុខសង្គម បានសំដែងការជឿទុកចិត្ត យ៉ាងមុតមំាុទៅលើ ក្រុមសមត្ថកិច្ច ជាពិសេសថ្នាក់ដឹកនាំ កំពូលៗ នៃកម្លាំងប្រដាប់អាវុធ និងចាត់ការ ហើយស្វែងរក ម្ចាស់រថយន្តខាងលើ ឲ្យទាល់តែឃើញ យកមកផ្តន្ទាទោស ។ ការស៊ើបអង្កេត ប្រហែលជាមិន លំបាកនោះទេ ព្រោះស្លាកលេខរថយន្ត ត្រូវបានសមត្ថកិច្ច បញ្ជាក់យ៉ាងច្បាស់ថា «ភ្នំពេញ 2AD-2229» ៕


ដកស្រង់ពី៖ ដើមអម្ពិល