Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មការិនីរោងចក្រ តាក់សាន់ ត្រូវបងធម៌វាយសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ជិត ៥ពាន់ដុល្លារ

  • បោះពុម្ព

ភ្នំពេញ៖ នារីវ័យ ២២ឆ្នាំ ស្រស់ស្អាតម្នាក់ ជាកម្មការិនី រោងចក្រតាក់សាន់ និងជាអ្នករកស៊ី ចងការប្រាក់ឲ្យកម្មករ រោងចក្រផងនោះ ត្រូវបងធម៌របស់ខ្លួន វាយសម្លាប់ ប្លន់យកម៉ូតូ គ្រឿងអលង្ការ និងលុយ១៥០០ដុល្លារ សរុបប្រហែល ៥ពាន់ដុល្លារ ហើយដឹកសពនារីរងគ្រោះ ទៅទម្លាក់ចោល តាមបណ្តោយផ្លូវ ជាតិលេខ៦១ ត្រង់ចំណុចភូមិ ថ្នល់បត់ ឃុំ កោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

នារីរងគ្រោះ កញ្ញា សាន់ អាស្រស់ ត្រូវបានបងធម៌ របស់ខ្លួន ធ្វើសកម្មភាព វាយសំលាប់ និង ប្លន់ទ្រព្យសម្បត្តិ តាំងពីយប់ ថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ហើយសព របស់នាង ទើបតែត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញ នៅរសៀល ថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០១៥ ម្សិលមិញនេះ ដោយមានអាការៈ ហើមស្អុយរលួយ មើលស្ទើរតែមិន ស្គាល់ទៅហើយ។ 

យោងតាម របាយការណ៍ របស់កម្លាំង នគរបាល ខេត្តកណ្តាល បានឲ្យដឹងថា នារីជនរងគ្រោះ សាន់ អាស្រស់ មាន អាយុ ២២ឆ្នាំ ជួលបន្ទប់ស្នាក់នៅ ជាប់រោងចក្រក្នុង ភូមិ ទឹកថ្លា សង្កាត់ ក្រាំងពង្រ ខណ្ឌ ពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិ ស្វាយទាប ឃុំ អំពិលក្រៅ ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃ វែង។ ឪពុកនារី រងគ្រោះ មានឈ្មោះ លី សាន់ អាយុ ៤៦ ឆ្នាំ ម្តាយឈ្មោះ ចេះ ម៉ារី អាយុ ៤៤ឆ្នាំ ជាកសិករ ។ របាយការណ៍ដដែលបាន ឲ្យដឹងថា សមត្ថកិច្ច បានកំណត់អត្តសញ្ញាណ ជនល្មើសបានហើយ។

ជនល្មើសឈ្មោះ សំអុល មុន្នី ហៅ រាក់ អាយុ ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្រុកកំណើតនៅ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួល បន្ទប់ក្បែរនារីរងគ្រោះ ហើយបានរាប់អានគ្នា ជាបងធម៌ប្អូនធម៌ ជាមួយនារីរងគ្រោះ ផងដែរ។ ព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ ២០១៥នេះថា កូនស្រីរបស់លោក កញ្ញា សាន់ អាស្រស់ ត្រូវបានជនល្មើស វាយសម្លាប់នៅក្នុងបន្ទប់ កាលពីថ្ងៃ សុក្រ ទី២០ ខែកុម្ភៈ ហើយបានប្រមូលយកទ្រព្យសម្បត្តិ រួមមាន ម៉ូតូម៉ាក Honda Dream 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-0197, ចិញ្ចៀនពេជ្រ ០២ វង់ តម្លៃប្រហែល ២.០០០ដុល្លារ, ខ្សែកផ្លាកទីន ចំនួន ០១ ខ្សែទម្ងន់ប្រហែល ៥ជី, កងដៃចំនួន០១ ទម្ងន់ប្រហែល ៥ជី, ទូរស័ព្ទដៃចំនួន ០២ គ្រឿង ម៉ាក Nokia និង Howei និងលុយ ១.៥០០ដុល្លារ។

លោក លី សាន់ បានរៀបរាប់ថា នៅយប់ថ្ងៃកើត ហេតុកូនស្រីរបស់លោក ដែលស្នាក់នៅក្នុងបន្ទប់ ជួលតែម្នាក់ឯងនោះ ខណៈអ្នកនៅក្បែរ ផ្សេងទៀត បាននាំគ្នាទៅ ធ្វើការរោងចក្រ វេលាយប់អស់នោះ បានទូរស័ព្ទហៅ បងធម៌របស់ខ្លួន ជាអ្នករាប់អានគ្នា ជាច្រើនឆ្នាំ ឲ្យមកជួយមើលទុយោទឹកបែកធ្លាយ។ ដោយមើលឃើញ ឱកាសល្អ ជនល្មើសជាបងធម៌ បានធ្វើសកម្មភាព សម្លាប់នារីរងគ្រោះ ប្លន់យកទ្រព្យសម្បត្តិ តែម្តង ត្បិតជនល្មើស បានដឹងថា នារីរងគ្រោះ ជាអ្នកមានលុយកាក់ច្រើន។

ឪពុកនារីរងគ្រោះ បានឲ្យដឹងផងដែរថា ក្រោយពេលកើតហេតុភ្លាមៗ  គ្មាននរណាម្នាក់ដឹងថា នារីរងគ្រោះ បានបាត់ខ្លួនពី បន្ទប់ជួលដោយរបៀបណានោះទេ ហើយក៏មិនដឹងពីមូលហេតុ យ៉ាងណានោះដែរ។ តែដោយមានការ ជជីកសួរខ្លាំង ពីក្រុមគ្រួសារទៅលើ ភរិយាជនល្មើស ក៏ដូចជាជនល្មើស សំអុល មុន្នី នោះ ធ្វើឲ្យជនល្មើស រអើលខ្លួនក្លាចគេដឹង បានព្យាយាមគេចខ្លួន លែងត្រឡប់ចូលធ្វើការវិញ។ លើសពីនេះទៀត ប្រាំថ្ងៃក្រោយ នៃការបាត់ខ្លួន នារីរងគ្រោះ ជនល្មើស សំអុល មុន្នី បានទូរស័ព្ទសារភាព ប្រាប់ភរិ យារបស់ខ្លួន ឈ្មោះ ភក្រ្តថា ខ្លួនជាអ្នកបាន ធ្វើសកម្មភាពសម្លាប់ នារីរងគ្រោះ ដែលជាប្អូនធម៌ ហើយយកទៅ ទម្លាក់ចោលនៅតាម បណ្តោយផ្លូវជាតិ លេខ៦១ ត្រង់ចំណុច ភូមិ ថ្នល់បត់ ឃុំ កោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ នេះបើតាមការ បំភ្លឺប្រាប់ពីលោក លី សាន់ ដែលទទួលបាន ការរៀបរាប់ប្រាប់ ពីភរិយាជនល្មើស។

លោក លី សាន់ បានធ្វើការសន្និដ្ឋាន ជាមួយភាពជឿជាក់ ក្រោយរកឃើញសព របស់កូនថា កូនស្រីរបស់លោក ត្រូវបានជនល្មើស វាយសម្លាប់នៅក្នុងបន្ទប់ជួល របស់នាង ហើយទើបយកទៅ ទម្លាក់ចោល។ ការដែលហ៊ានអះអាង ដូច្នេះព្រោះភួយ ដែលរុំសពកូនស្រីនោះ គឺជាភួយនារីរងគ្រោះ ប្រើចារៀងរាល់ថ្ងៃ។ក្រោយធ្វើសកម្មភាព សម្លាប់នារីរងគ្រោះ ប្លន់ទ្រព្យសម្បត្តិ រហូតដល់ពេលនេះ ជនល្មើស សំអុល មុន្នី បានគេចខ្លួន បាត់ស្រមោល។

បច្ចុប្បន្នសព កម្មារិនីស្រស់សោភា លី អាស្រស់ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត របស់ខ្លួន នាខេត្តព្រៃវែង។ ឪពុកនារីរងគ្រោះ បានថ្លែងទទូច ដល់កម្លាំង នគរបាល ដែលមានសមត្ថកិច្ច សុំជួយតាមចាប់ ជនល្មើសមក ផ្តន្ទាទោស ដើម្បីវិញ្ញាណក្ខន្ធ កូនស្រីរបស់លោក បានទៅកាន់ សុខគតិភព និងបានចាប់ជាតិ ជាថ្មីកុំឲ្យជួប គ្រោះអកុសល បែបនេះតទៅទៀត៕



 

ដកស្រង់ពី៖ ដើមអម្ពិល