បណ្តាញសង្គម

ឃុំខ្លួនអ្នកកាសែតម្នាក់ និងគូកនពីបទជួញដូរ គ្រឿងញៀន ១៥៥២គ្រាប់

បាត់ដំបង៖ ជនសង្ស័យ មេខ្លោងជួញដូរ គ្រឿងញៀនចំនួន ៣នាក់ ក្នុងនោះម្នាក់ គឺអ្នកកាសែត កាលពីថ្ងៃ ទី ២៨ ខែ កុម្ភៈ ២០១៥ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តបាត់ដំបង សម្រេចឃុំខ្លួន ពីបទ « ជួញដូរដោយ ខុសច្បាប់ » និងបានបញ្ជូនពួកគេ ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុង ពន្ធនាគារខេត្ត ។

មន្ត្រីកងរាជ អាវុធហត្ថ ក្រុងបាត់ដំបង បានឲ្យដឹងថា ៖ ជនត្រូវចោទ ទាំង៣នាក់ ខាងលើនេះ មានឈ្មោះ ៖ ទី១- ឈ្មោះ ញ៉ែម វីរៈ ហៅ រ័ក្ស អាយុ ៣២ ឆ្នាំ មានមុខរបរ ជាភ្នាក់ងារយកព័ត៌មាន ឲ្យអង្គភាពសារព័ត៌មាន និស្សិតបញ្ញវ័ន្តខែ្មរ រស់នៅផ្ទះ លេខ ៤៦ ក្រុមទី ២ ស្ថិតក្នុងភូមិ ៦ សង្កាត់ ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ទី២- ឈ្មោះ ជា ម៉ាប់ ហៅ ម៉ាប់ អាយុ ៣៥ ឆ្នាំ រស់នៅ ភូមិ ស្ទឹងត្រង់ ឃុំ ស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ( បច្ចុប្បន្នមករស់នៅ ក្នុងខេត្តប៉ៃលិន ) និង ទី៣- ឈ្មោះ ម៉ុន វាសនា ហៅ ផល្លា អាយុ ៣៣ ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅភូមិ សាមគ្គី ឃុំ ពេជ្រចិន្ដា ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបង ។

ពួកគេទាំង ៣នាក់នេះ ត្រូវបានចាប់ខ្លួន កាលពីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចបេនឡាន ផ្សារ ស្តៅស្ដៅ ស្ថិតនៅក្នុង ភូមិ/ឃុំស្តៅ ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង ។ ក្រោយឃាត់ខ្លួនពួកគេ សមត្ថកិច្ចអាវុធហត្ថ ដកហូតបានថ្នាំញៀន ប្រភេទ ម៉ាទឹកក ចំនួន ១៥៥២ គ្រាប់ ពីពួកគេ៕

ដកស្រង់ពី៖ ដើមអម្ពិល