បណ្តាញសង្គម

សមត្ថកិច្ច​កំពង់ធំ ឃាត់ខ្លួន​មន្ត្រី​នគរបាល​ម្នាក់ និង​អ្នក​បើក​ត្រាក់ទ័រ​ម្នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន

ខេត្តកំពង់ធំ ៖ ជនសង្ស័យ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ២នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត ដឹកនាំ និងបញ្ជាផ្ទាល់ដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ ចុះបង្ក្រាបបាន កាលពី ថ្ងៃទី២៨ កុម្ភៈ ២០១៥ និងយប់ឈានចូល ថ្ងៃទី០១ មីនា ២០១៥ ។

ប្រភពពី សមត្ថកិច្ចបាន ឲ្យដឹងថា ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ២នាក់ ដែលត្រូវឃាត់ខ្លួន ១- ឈ្មោះលឹម ដារ៉ារ័ត្ន ពាក់អាវយឺត ដៃខ្លី ពណ៌ស ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាល មានឋានន្តរសក្តិ អនុសេនីយ៍ទោ បំរើការងារនៅ នាយកដ្ឋានអន្តរាគមន៍ មានទីលំនៅ ផ្ទះលេខ ២១៧ សង្កាត់ អូរឬស្សី២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

ត្រូវបានឃាត់ខ្លួន កាលពីម៉ោង១២ និង៣៥នាទី ថ្ងៃត្រង់ ថ្ងៃទី២៨ កុម្ភៈ ២០១៥ នៅក្នុងភូមិ ព្រៃបន្លិច សង្កាត់ អាចារ្យលាក់ ក្រុង ស្ទឹងសែន ពីបទជួញដូរ គ្រឿងញៀន យកមកពីភ្នំពេញ ចែកចាយឲ្យ សិស្សវិទ្យាល័យ កំពង់ធំ ដកហូតបានវត្ថុតាង មានថ្នាំញៀន ២កញ្ចប់ ទម្ងន់០,៩ក្រាម ទូរស័ព្ទដៃ ៣គ្រឿង លុយខ្មែរ ៥០ម៉ឺនរៀល លុយបាត ១០០០បាត និងលុយដុល្លារ ចំនួន៦០$។

 ២- ឈ្មោះ អ៊ឹង សុផល ភេទប្រុស អាយុ ៣៥ឆ្នាំ ពាក់អាវដៃខ្លី ពណ៌សអុចៗ រស់នៅភូមិ កាតាយ ឃុំ សូយោង ស្រុក បារាយណ៍ មានមុខរបរ ជាអ្នកបើកត្រាក់ទ័រ  ឃាត់ខ្លួនបាន នៅភូមិ កំពង់ធំ សង្កាត់ កំពង់រទេះ ក្រុង ស្ទឹងសែន កាលពីវេលាម៉ោង ១២និង១៥ នាទីយប់ ឈានចូល ថ្ងៃទី០១ មីនា ២០១៥ នៅក្នុងបន្ទប់ជួល ក្នុងផ្ទះសំណាក់ ចំរើនលាភ ដកហូតបាន ថ្នាំញៀន ២កញ្ចប់តូច ប្រភេទ មេតំហ្វេតាមីន ហៅ ម៉ាទឹកកក រួមជាមួយនឹង ឧបករណ៍សម្រាប់ ប្រើប្រាស់គ្រឿងញៀន ហើយនឹងដែកស្រួច ៣ជ្រុង១ យកមកកសាង សំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕


ដកស្រង់ពី៖ កោះសន្តិភាាព