Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តធំ ដឹកគ្រឿងសំណង់ ដាច់ហ្រ្វាំង បុករះរថយន្តតូចៗ និងបន្តបុកចូលផ្ទះ ក្រុមហ៊ុន នៅបន្ទាយមានជ័យ

  • បោះពុម្ព

បន្ទាយមានជ័យៈ មានករណី គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណជា១ និង២៥នាទី រសៀលថ្ងៃ០២ ខែមីនា ឆ្នាំ២០១៥ ដែលបង្កដោយរថយន្ត យីឌុប ដឹកគ្រឿងសំណង់  បានបុករះទៅលើ រថយន្តតូចៗពីរគ្រឿង ដែលចតតាមចឹញ្ចើមផ្លូវ រួចក៏បន្តបុក ចូលទៅក្នុងផ្ទះមួយ ជារបស់អតីតស្នងការ ខេត្តបន្ទាយមានជ័យ ឈឿង សុខុម បានដាក់ជួលឲ្យ ក្រុមហ៊ុនផលិតសុខភាពមួយ។

ហេតុការណ៍នេះ ត្រូវបានកើតឡើង នៅចំកណ្តាល ក្រុងសិរីសោភ័ណ ត្រង់ចំណុចផ្លូវភ្លោះ បំបែកចេញទៅកាន់ ផ្លូវជាតិលេខ៥។ តាមសេចក្តីរាយការណ៍ នៃគ្រោះថ្នាក់ ចរាចរនេះ បានឲ្យដឹងថា មានរថយន្តធុនតូច ពីរគ្រឿង បានរងការ ខូចខាតទាំងស្រុង ហើយអ្នកបើកបរ រថយន្តធំ បានគៀបជាប់ក្នុងកាប៊ីន រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមសមត្ថកិច្ច និងប្រជាពលរដ្ឋ ជួយទាញចេញ ដើម្បីនាំយកទៅ សង្រ្គោះបន្ទាន់។

សមត្ថកិច្ចបានសន្និដ្ឋាន ជំហានដំបូងថា អាចបណ្តាលមកពី ដាច់ហ្រ្វាំង ព្រោះរថយន្តធំបានផ្ទុក ដោយគ្រឿងសំណង់ ពេញលើសចំណុះ ហើយបើកបរចុះចំណោត៕

ដកស្រង់ពី៖ ដើមអម្ពិល