Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រី​មាន​សតិ​មិន​គ្រប់​ម្នាក់​បង្កាត់ភ្លើង​ដាំបាយ បណ្តាល​ឱ្យ​ឆាបឆេះ​ផ្ទះ​ទុក​ចោល​មួយ​កន្លែង

  • បោះពុម្ព

ខេត្តសៀមរាប ៖ ស្ត្រីមានសតិមិនគ្រប់ម្នាក់បានបង្កាត់ភ្លើងដាំបាយ នៅក្នុងបរិវេណផ្ទះក្នុងដីឡូត៍ទុកចោលមួយកន្លែងគ្មានម្ចាស់រស់នៅ ហើយឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ឆ្លងដល់ផ្ទះជាប់របងចំនួន៣ខ្នងទៀត ដែលនៅជាប់របងជាមួយ បង្កការភ្ញាក់ផ្អើល សំណាងល្អរថយន្តពន្លត់អគ្គិភ័យមកជួយទាន់ពុំមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នោះឡើយ ហើយពន្លត់ឱ្យរលត់ទៅវិញនៅម៉ោង៤ និង៤០នាទីល្ងាចថ្ងៃដដែល។

ហេតុការណ៍ភ្លើងឆេះផ្ទះទុកចោលនោះបានកើតឡើងនៅវេលាម៉ោង៣ និង២៨នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅបរិវេណក្រោយផ្ទះជាប់របងលក់គ្រឿងសំណង់ និងជួសជុលម៉ូតូ ក្នុងក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមប្រសាសន៍របស់លោកវរសេនីយ៍ឯក ទុត ខុន ស្នងការរងទទួលផែនបង្ការពន្លត់ និងសង្គ្រោះនៃស្នងករខេត្តសៀមរាប ប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះថា៖ ករណីភ្លើងឆេះផ្ទះក្នុងដីឡូត៍មួយកន្លែង ដែលទុកចោលនោះមានទំហំ៥ម៉ែត្រ គុណនឹង៥ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ត្រូវបានភ្លើងឆេះគ្មានសល់ សំណាងល្អ គ្មានអ្នករងរបួស។

ប៉ុន្តែរាលដាលឆ្លងដល់ផ្ទះអ្នកជិតខាងអស់ចំនួន៣ខ្នង ខណៈពេលនោះត្រូវបានរថយន្តមកជួយពន្លត់ទាន់ កុំអីខ្ទេចជាក់ជាពុំខាន។ លោកបានបន្តថា ជនបង្កឈ្មោះ បូ សុធាវី ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មានសតិមិនគ្រប់បានបង្កាត់ភ្លើងដាំបាយ ក្នុងបរិវេណផ្ទះក្នុងដីឡូត៍មួយខ្នងទុកចោលរបស់ឈ្មោះ សេង ហួត ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរលក់ម៉ូតូហុងដា ផ្លូវជាតិលេខ៦ ក្នុងក្រុមទី៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកបានបន្ថែមថា រថយន្តពន្លត់អគ្គិភ័យ ដែលមកជួយពន្លត់នោះមានចំនួន ៧គ្រឿង៖ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត ចំនួន២គ្រឿង ប្រើទឹកអស់ចំនួន៤០០០០លីត្រ, រថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាជាតិអប្សរា ចំនួន២គ្រឿង ប្រើទឹកអស់ចំនួន១៤០០០លីត្រ និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តចំនួន៣គ្រឿង ប្រើទឹកអស់ចំនួន ១៥០០០លីត្រ ទើបអាចជួយទប់ទល់នឹងស្ថានភាពគ្រោះពន្លត់អគ្គិភ័យនេះបានទាំងស្រុងនៅម៉ោង៤ និង៤០នាទីថ្ងៃដដែល។

លោក បានបញ្ជាក់ថា ម្ចាស់ផ្ទះដែលខូចខាតដោយសារអគ្គិភ័យបំផ្លាញនោះមានចំនួន៣គ្រួសារ រួមមាន៖ ម្ចាស់ទី១-ឈ្មោះ វ៉ាញ សុខលក្ខិណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងសំណង់ យីហោ មហាលាភ (ខូចខាត អស់ជញ្ជាំងខាងក្រោយ និងពិដាន ប្រមាណ៣០% នៃតួផ្ទះ)។

ម្ចាស់ផ្ទះទី២-ឈ្មោះ អ៊ា សោម ធារ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ យីហោ ប៊ុន ធឿន(ខូចខាត អស់ជញ្ជាំងខាងក្រោយ និង បណ្តាញទុយោទឹក ប្រមាណ១០%)។

ម្ចាស់ផ្ទះ ទី៣-ឈ្មោះ តាន់ ផេង ភេទប្រុស អាយុ៤៤ឆ្នាំ អនិកជន រស់នៅប្រទេសកាណាដា (ខូចខាតអស់ជញ្ជាំងខាងកើត នៃតួផ្ទះប្រមាណ៣០%)។ ផ្ទះអ្នកទាំង៣ខ្នងនោះ រស់នៅក្នុងក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកបញ្ជាក់បន្ថែមទៀតថា មូលហេតុស្ត្រី សតិមិនគ្រប់ម្នាក់ បង្កាត់ភ្លើងដាំបាយនៅក្នុងបរិវេណផ្ទះក្នុងដីឡូត៍ទុកចោលមួយកន្លែង គ្មានម្ចាស់រស់នៅ ហើយឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ឆ្លងដល់ផ្ទះជាប់របងចំនួន៣ខ្នងទៀត ដែលនៅជាប់របងជាមួយបង្កការភ្ញាក់ផ្អើល សំណាងល្អ រថយន្តពន្លត់អគ្គិភ័យមកជួយទាន់ ពុំមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នោះឡើយ ហើយពន្លត់ឱ្យរលត់ទៅវិញនៅម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃដដែល។ហើយផ្ទះសង្ក័សី ដែលម្ចាស់មិននៅនោះឆេះអស់ទឹកប្រាក់ប្រមាណ១០០០ដុល្លារ។

បច្ចុប្បន្នជនបង្កដែលគេហៅថា សតិមិនគ្រប់ម្នាក់ ត្រូវបាន សមត្ថកិច្ចមូលដ្ឋានកំពុងសួរនាំនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្លក្រាម ក្រុងសៀមរាប កំពុងសុំគោលការណ៍ទៅថ្នាក់លើ។ បើតាមប្រសាសន៍របស់លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្ត បានប្រាប់តាមទូរទ័ព្ទនៅវេលាម៉ោង៧យប់នេះថា ស្ត្រីសតិមិនគ្រប់ម្នាក់នោះដែលបានបង្កាត់ភ្លើងដាំបាយនោះមិនមានទោសទេ បានន័យថាដូចជាមនុស្សឆ្កួត ឬមនុស្សមិនគ្រប់ទឹក៕

ដកស្រង់ពី៖កោះសន្តិភាព