Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងចម្រុះ ឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលបម្រុងឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់

  • បោះពុម្ព

បន្ទាយមានជ័យ៖ កម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃវិញដោយខុសច្បាប់។ ការឃាត់ខ្លួននេះ បានធ្វើឡើង នៅវេលាម៉ោង ១រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នៅចំណុចគោលដៅផ្លូវ សំផាន់ ណារិទ្ធ ស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានប្រាប់ថា ជនជាតិថៃ ដែលត្រូវឃាត់មានឈ្មោះ សំ ផូង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិណងចាន់ ឃុំណងម៉ាក់មួន ស្រុកគោកធ្យូង ខេត្តស្រះកែវប្រទេសថៃ។

កម្លាំងនគរបាល បានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនជាតិថៃ គឺកម្លាំង ដែលឈរជើង នៅចំណុចផ្លូវ សំផាន់ ណារិទ្ធ បានឃាត់ជនជាតិថៃ ឈ្មោះ សំ ផូង និងម៉ូតូ ១គ្រឿង ដែលបម្រុងជិះម៉ូតូឆ្លងដែន ទៅប្រទេសថៃវិញ ដោយខុសច្បាប់ ហើយកម្លាំងចម្រុះ បានឃាត់ករណីបម្រុងឆ្លងដែនដោយខុសច្បាប់។

កម្លាំងបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន នាំយកទៅសាកសួរនៅប៉ុស្តិ៍អូរបីជាន់ ស្រុកអូរជ្រៅ ហើយត្រូវបានបញ្ជូនទៅដាក់មណ្ឌល ដើម្បីធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ៕

ដកស្រង់ពី៖កោះសន្តិភាព