Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង លើទឹក​ដី​ថៃ ខាងជើង​ផ្សារ​រុង​ក្លឿ ជាប់​ព្រំដែន​ប៉ោយប៉ែត​

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ៖ នៅម៉ោង ៨ និង ៤០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានគ្រោះអគ្គិភ័យមួយ បានឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង លើទឹកដីថៃ ខាងជើងផ្សាររុងក្លឿ ប្រហែលជាង ១គីឡូម៉ែត្រ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ឈមទឹកដីកម្ពុជា ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត។គេមិនទាន់ដឹងថា ហេតុការណ៍នោះ បណ្តាលមកពីអ្វី ហើយក៏មិនទាន់ដឹងថា ទំនិញក្នុងឃ្លាំង ដែលកំពុងកាឆាបឆេះនោះ មានពាក់ព័ន្ធជារបស់អាជីវករខ្មែរ ឬអត់នោះទេ។

ប៉ុន្តែប្រភពខ្លះលើកឡើងថា ម្ចាស់ឃ្លាំង ជាជនជាតិថៃ ឈ្មោះ តាណយ ហើយឃ្លាំង ដែលឆេះនោះ ឈ្មោះ ណាមភិត។ រថយន្តពន្លត់អគ្គិភ័យ ក៏បានបាញ់ទឹកពន្លត់ផងដែរ។ ប្រភពបញ្ជាក់ថា មកទល់ម៉ោងជាង ១០យប់នេះ អគ្គិភ័យ មិនទាន់រលត់ទាំងស្រុងនៅឡើយទេ ខណៈរយន្តពន្លត់អគិគីភ័យរបស់ថៃជាច្រើនគ្រឿង កំពុងសម្រុកចូលបាញ់ពន្លត់ ដើម្បីកុំឲ្យរាលដាលដល់ឃ្លាំងផ្សេងៗទៀត៕

ដកស្រង់ពី៖កោះសន្តិភាព