Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វាសនា​ជន​ដៃដល់​ស​ម្លា​.​ប់​ប្រពន្ធ រួច​ច្រក​វ៉ាលិស​យក​ទៅ​បោះចោល ក្រោយ​បញ្ជូន​ទៅ​តុលាការ​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងជនជាឃាត.ករជាប្តីសម្លា.ប់ប្រពន្ធ រួចច្រកសាកស.ពក្នុងវ៉ាលិស ហើយដឹកពីភ្នំពេញយកទៅប្លុងចោលនៅមាត់ទន្លេ ក្រោយវិហារឥស្លាម ស្ថិតក្នុងភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនោះ បានស្ថិតនៅលើលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូង បើកការសាកសួរ ។

លោកអ្នកនាំពាក្យបន្តថា ក្រោយបើកការសាកសួរលើសំណុំរឿងនេះចប់សព្វគ្រប់ តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការលើជនសង្ស័យឈ្មោះ សៀន ហួរ ភេទប្រុស អាយុ៥៩ឆ្នាំ ពីបទ.ឃាត.កម្ម. ដោយមានទារុ.ណកម្ម អំពើឃោ.ឃៅ ប្រព្រឹត្តដោយសហព័ទ្ធ (ពោលគឺប្តីសម្លា.ប់ប្រពន្ធ) ដែលបទល្មើសនេះមានចែងតាមបញ្ញត្តិមាត្រា ២០៥ នៃក្រមព្រទណ្ឌ ។

បទ.ឃាត.កម្មដោយមានទារុ.ណកម្ម អំពើឃោ.ឃៅ ឬអំពើរំលោ.ភសេពសន្ថវៈ ឃាត.កម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណ.កម្ម អំពើឃោ.ឃៅ ឬអំពើរំលោ.ភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ ក្រោយតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំថ្ងៃសវនាការជនុំជម្រះទោសតាមផ្លូវច្បាប់ ។ សូមជម្រាបថា នៅពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យឈ្មោះ សៀន ហួរ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធអំពើឃាត.កម្ម កា.ប់សម្លា.ប់ប្រពន្ធឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ នៅផ្ទះរបស់ខ្លួន ដែលសំណុំរឿងនេះបានស្ថិតនៅលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការសាកសួរ ។អំពើឃាត.កម្ម.ប្តីសម្លា.ប់ប្រពន្ធបានកើតឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅផ្ទះលេខ៥៤ ផ្លូវ៥ ៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លុះនៅថ្ងៃទី១១ ខែមិថុនា អ្នកស្រុកក៏បានប្រទះឃើញសាកស.ពមនុស្សស្រីម្នាក់ត្រូវញាត់ដាក់ក្នុវ៉ាលិសបណ្តែតទឹកទន្លេមរគង្គនៅចំណុចខាងក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

រោយប្រទះឃើញសាកស.ពសមត្ថកិច្ចក៏បានកំណត់មុខសញ្ញាជនជាឃាត.ករ គឺបុរសជាប្តីដែលសម្លា.ប់ប្រពន្ធនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចដឹកសាកស.ពទៅទម្លាក់ចោលនៅទីនោះ ។

បន្ទាប់មកសមត្ថកិច្ចបានប្រទះឃើញរថយន្តម៉ាកឡិចស៊ីស RX៣៣០ ពណ៌ស អត់មានពាក់ស្លាកលេខ ជាមធ្យោបាយរបស់ជនសង្ស័យ ដើម្បីដឹកយកស.ពទៅប្លុងចោលនៅលើទឹកដីស្រុកបាធាយ ខេត្តកំពង់ចាម ។

លុះថ្ងៃទី១២ ខែមេសា កម្លាំងសសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្រោមការសហការជាមួយនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យនៅផ្ទះសំណាក់ «នីឡា» ស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ពេលចាប់ខ្លួនជនជាឃាត.ករបានហើយ សមត្ថកិច្ចក៏បាននាំជនសង្ស័យមកកាន់រាជធានីភ្នំពេញ និងបានប្រគល់ឧក្រិដ្ឋឲ្យទៅនគរបាលខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធី។

សរុបមកវិញ អំពើឃាត.កម្មដ៏ឃោ.ឃៅប្តីកា.ប់សម្លា.ប់ប្រពន្ធ រួចញាត់សាកស.ពក្នុងវ៉ាលិស ហើយដឹកពីភ្នំពេញយកទៅទម្លាក់ចោលនៅខេត្តត្បូងឃ្មុំនោះ ផ្តើមចេញពីគ្រួសារមួយនេះរស់នៅមិនចុះសម្រុងគ្នា មានភាពរកាំរកុះ ប្តឹងប្តល់គ្នាដល់តុលាការសុំចែកផ្លូវ នឹងក្រោយនៅថ្ងៃកើតហេតុនេះ ជនរងគ្រោះ(ប្រពន្ធ) ក៏បានមានទំនាស់គ្នាជាមួយឈ្មោះ វួច ហៀង អាយុ៧៥ឆ្នាំ ត្រូវជាបងជីដូនមួយរបស់ប្តី ដោយបានដេញចេញពីផ្ទះ ។

ខណៈពេលទាស់គ្នានោះ ប្តី (ឃាត.ករ) ក៏បានស្រែកខ្លាំងៗ និងមានទំនាស់ជាមួយប្រពន្ធ ហើយប្រពន្ធបានស្រែកថា អ្ហែងជាប់គុកហើយប្រើហិង្សា និងបានយកទូរស័ព្ទប្រុងទាក់ទងហៅទៅអង្គការសិទ្ធិមនុស្ស ។

ពេលនោះប្តីក៏បានស្ទុះទៅចាប់ប្រវាយប្រតប់ ហើយប្រពន្ធបានរត់ចូលទៅក្នុងបន្ទប់ដេក ឯប្តីវិញក៏ទៅវាយនឹងដៃ និងបានទាញយកកៅអីឈើវាយប្រពន្ធបណ្តាលឲ្យដួលបោកក្បាលទៅលើឥដ្ឋសន្លប់ស្តូកស្តឹង ។

បន្ទាប់មកជនដៃដល់ក៏បានចូលទៅក្នុងចង្ក្រានបាយ រួចយកកាំបិតផ្គាក់កាប់ក.ដៃឆ្វេងប្រពន្ធដែលកំពុងតែដេកសន្លប់នោះបន្ថែមទៀត រហូតដឹងថា ប្រពន្ធស្លា.ប់ហើយ ទើបប្តីយកវ៉ាលិសចំនួន២ ដែលមួយរៀបចំដាក់ខោអាវខ្លួនឯង និងមួយទៀតដាក់សាកស.ពប្រពន្ធ ដើម្បីដឹកយកទៅបោះចោល និងគេចខ្លួនពីការស្រាវជ្រាវរបស់សមត្ថកិច្ច ។

ប៉ុន្តែទីបំផុត ព្រលឹងជនរងគ្រោះបានអន្ទងហៅប្តីជាឃាត.ករដែលលើកដៃសម្លា.ប់ប្រពន្ធឲ្យជាប់ជុច ដើម្បីមកទទួលទណ្ឌ.កម្មជាប់គុកមួយជីវិតក្នុងពន្ធនាគារ ។ គួររំលឹកទៀតថា ៖ នាំជនដៃដល់សម្លា.ប់ប្រពន្ធច្រកវ៉ាលិសទៅបង្ហាញកន្លែងកើតហេតុ និងរឿងពិតនៅពីក្រោយ ៕

ដកស្រង់ពី៖កោះសន្តិភាព