Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនិច្ចា​! ឃើញ​កូនស្រី​សន្លប់​លើដំបូល​សំ​យ៉ាប​ស័ង្កសី​ក៏​ទៅ​ជួយ បែរជា​ឆក់​យក​ជីវិត​ឪពុក​បាត់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជាងសំណង់ម្នាក់បានស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយពីដឹកតាមម៉ូតូកង់បីឥណ្ឌាយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ តែជាអកុសលរូបគាត់ក៏បានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ ប៉ុន្តែក្រុមគ្រួសារមិនអស់ចិត្តក៏យកជនរងគ្រោះទៅកប់ដីខ្សាច់ ដើម្បីព្យាយាមជួយសង្គ្រោះបន្តទៀត ក្រែងជនរងគ្រោះបានដឹងខ្លួនឡើងវិញ ចំណែកឯកូនស្រីអាយុ១៣ឆ្នាំម្នាក់ទៀតក៏ រងរបួសយ៉ាងធ្ងន់ធ្ងររហូតសន្លប់បាត់បង់ស្មារតីផងដែរ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះទាំង២នាក់ជួបគ្រោះថ្នាក់ខាងលើនេះ គឺដោយសារតែឆក់ខ្សែភ្លើងមួយខ្សែដែលម្ចាស់ការដ្ឋានសំណង់មួយកន្លែងនៅជាប់ផ្ទះជនរងគ្រោះនោះ បានតកាត់លើដំបូលស័ង្កសី បណ្ដាលឱ្យដាច់រលាត់ក៏ឆ្លងចរន្តភ្លើងតែម្តង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចជាន់ទី១ ផ្ទះលេខ ៦ A៦ ផ្លូវលេខ ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះជាឪពុកដែលស្លា.ប់បាត់បង់ជីវិតខាងលើមានឈ្មោះ ជុំ ស៊ន អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតក្នុងភូមិប្រាសាទ ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ចំណែកឯកូនស្រីដែលរងរបួសធ្ងន់មានឈ្មោះ ស៊ន ស្រីលីន អាយុ១៣ឆ្នាំ (កូនទី១) ជាសិស្សថ្នាក់ទី៧ រៀននៅសាលាបឋមសិក្សាកុលាបទី១។ រីឯប្រពន្ធជនរងគ្រោះមានឈ្មោះ ឡាយ ឡំ អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ដោយមានកូនប្រុសស្រីចំនួន៣នាក់ (ស្រី២នាក់ និងប្រុសម្នាក់) ស្នាក់នៅផ្ទះជួលជាន់ទី២ ផ្ទះលេខ ៦ A៦ ផ្លូវលេខ ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ កុមារីរងគ្រោះជាកូនបានចុះទៅរើសស្រោមខ្នើយរបស់ខ្លួន ហាលនៅលើបង្កាន់ដៃមុខបន្ទប់ជួលខាងលើ ដែលបានហើធ្លាក់មកទើរលើដំបូលសំយ៉ាបស័ង្កសីនៅជាន់ទី១ ក៏ស្រាប់តែឆក់ខ្សែភ្លើងធ្វើឱ្យសន្លប់បាត់ស្មារតីដេកស្តូកស្តឹងតែម្តង។ ប្រភពដដែលប្រាប់បន្តទៀតថា ពេលដែលក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំដេកសន្លប់នៅលើដំបូលសំយ៉ាបស័ង្កសីនៅមុខបន្ទប់ជាន់ទី១នោះ អ្នកនៅក្បែរខាងបានឃើញ ក៏រត់មកប្រាប់បងរស់ ត្រូវជាឪពុកក្មេងស្រីរងគ្រោះដែលកំពុងអង្គុយលេងនៅកន្លែងម៉ាស្សាជាន់ផ្ទាល់ដី ជាមួយនឹងស្ត្រីជាប្រពន្ធ រួមទាំងបុរស និងស្ត្រី២នាក់ផ្សេងទៀត (សរុបឝ្នា៤នាក់) ដោយប្រាប់ថា «ឃើញកូនស្រីគាត់ដេកនៅលើដំបូល ទំនងជាធ្លាក់ពីលើផ្ទះ» ។

ពេលលឺបែបនោះ ដោយស្មានតែកូនស្រីរបស់គាត់ធ្លាក់ពីលើផ្ទះ បុរសជាឪពុកក៏បានប្រញាប់ប្រញាល់រត់ឡើងទៅលើជាន់ទី១ ហើយឡើងទៅលើបង្កាន់ដៃ ដើម្បីចុះទៅជាន់ដំបូលស័ង្កសី ក៏ស្រាប់តែឆក់ខ្សែភ្លើងដួលផ្កាប់មុខសង្កត់ទៅលើកូនស្រីរបស់គាត់សន្លប់បាត់ស្មារតីឈឹងតែម្ដង។

ប្រភពដដែលបន្តទៀតថា ដោយឃើញបែបនោះ អ្នកនៅក្បែរខាងក៏បាននាំគ្នាស្រវេស្រវារត់ទៅកាច់បារ៉ែតបិទភ្លើង ហើយនាំគ្នាឡើងទៅលើយកបុរសជាឪពុក និងកូនស្រីរងគ្រោះទាំងពីរនាក់ចុះក្រោម និងដឹកតាមម៉ូតូកង់បីឥណ្ឌាយកទៅកាន់មន្ទីរពេទ្យរៀងៗខ្លួន។

ហើយបុរសជាឪពុកត្រូវបានគេដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ តែពេលទៅដល់ត្រូវក្រុមគ្រូពេទ្យពិនិត្យឃើញថា «រូបគាត់បានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ» តែដោយសារមិនអស់ចិត្ត ក្រុមគ្រួសារក៏បានដឹកមកវិញរួចយកជនរងគ្រោះទៅកប់ដីខ្សាច់បន្តទៀត ក្រែងលោបុរសរងគ្រោះអាចមានជីវិតរស់ឡើងវិញ តែទោះជាយ៉ាងណា រូបគាត់បានស្លា.ប់បាត់បងជីវិតទៅហើយ។

ប្រភពដដែលបន្តថា ចំណែកឯកុមារីជាកូនវិញ ត្រូវបានគេដឹកយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយក្រុមគ្រូពេទ្យបានដាក់សេរ៉ូមព្យាបាលនាងមួយសន្ទុះ ទើបបានដឹងខ្លួន និងអនុញ្ញាតអោយវិលត្រឡប់មកផ្ទះវិញបាន ព្រោះថានាងមិនរងរបួសធ្ងន់ធ្ងរពេកនោះទេ។

ពាក់ព័ន្ធទៅនឹងករណីឆក់ខ្សែភ្លើង បណ្ដាលឱ្យបុរសជាឪពុកស្លា.ប់បាត់បង់ជីវិត និងកូនស្រីអាយុ១៣ឆ្នាំម្នាក់រងរបួសធ្ងន់នៅពេលចុះទៅរើសស្រោមខ្នើយធ្លាក់នេះដែរ គឺកើតឡើងដោយសារតែខ្សែភ្លើងមួយខ្សែរបស់ម្ចាស់ការដ្ឋានសំណង់មួយកន្លែង ដែលនៅជាប់ផ្ទះកើតហេតុខាងលើ បានរាយខ្សែភ្លើងកាត់លើដំបូលសំយ៉ាបស័ង្កសីនៅជាន់ទី១ ហើយវាក៏កកិតគ្នាធ្វើឱ្យដាច់រលាត់ ទើបបណ្ដាលកើតមានរឿងនេះឡើងតែម្តង។

បើតាមស្ត្រីម្នាក់បានខ្សឹបប្រាប់ថា កាលពី៣ទៅ៤ខែកន្លងមកនេះ ខ្សែភ្លើងមួយខ្សែពណ៌ស ដែលគេ.តចូលការដ្ឋានសំណង់មួយកន្លែងខាងលើ ធ្លាប់បានឆក់កូនស្រីរបស់គាត់ម្ដងរួចមកហើយ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិតទេ គឺគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

ស្ត្រីដដែលបញ្ជាក់ទៀតថា ក្រោយពេលដែលខ្សែភ្លើងមួយខ្សែខាងលើ បានដាច់រលាត់ឆ្លងទៅស័ង្កសីឆក់កូនស្រីគាត់បណ្ដាលឱ្យរងរបួសនោះ គាត់ក៏បានរាយការណ៍ទៅប្រាប់អាជ្ញាធរមូលដ្ឋានភូមិ និងសង្កាត់ ឃើញចុះមកមើលផងដែរ តែមិនមានចំណាត់ការអ្វីឡើយ នឹងទុកទាល់តែឆក់ពីរនាក់ឪពុកនិងកូន បណ្តាលឱ្យស្លា.ប់ និងរបួសបែបនេះទាល់តែបាន។

ក្នុងករណីឆក់ខ្សែភ្លើងបណ្ដាលឱ្យបុរសជាឪពុកស្លា.ប់ និងកូនស្រីអាយុ១៣ឆ្នាំរងរបួសធ្ងន់ខាងលើនេះ កម្លាំងមានសមត្ថកិច្ចមិនទាន់មានវិធានការណាមួយចំពោះម្ចាស់ការដ្ឋានសំណង់នេះនៅឡើយទេ ដោយរង់ចាំកម្លាំងជំនាញចុះធ្វើការត្រួតពិនិត្យជាក្រោយទៀត។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ ក៏បានសហការជាមួយនឹងកម្លាំងនគរបាលជំនាញកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យទៅលើសាកស.ពរបស់បុរសជាជាងសំណង់ហើយបានបញ្ជាក់ថា «ជនរងគ្រោះពិតជាស្លា.ប់ដោយសារតែការឆក់ខ្សែភ្លើងពិតប្រាកដមែន» ក្រោយពេលពិនិត្យរួច ក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកឯក្មេងស្រីរងគ្រោះជាកូន ក៏បន្តធ្វើការព្យាបាលនៅផ្ទះជាបន្តទៀតផងដែរ។

ដកស្រង់ពី៖កោះសន្តិភាព