Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បិទ​ការដ្ឋាន​សំណង់​មួយ​កន្លែង បន្ទាប់​ពី​ត​ខ្សែភ្លើង​ធ្វើ​ឱ្យ​បុរស​ជា​ឪពុក​ស្លា​.​ប់ និង​កូនស្រី​របួសធ្ងន់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ បានចុះបិទការដ្ឋានសំណង់មួយកន្លែងដែលមានការធ្វេសប្រហែស បណ្ដាលឱ្យដាច់រលាត់ខ្សែភ្លើងធ្វើឱ្យឆ្លងចរន្តអគ្គិសនីឆក់បុរសជាឪពុកស្លា.ប់បាត់បង់ជីវិត និងកូនស្រីអាយុ១៣ឆ្នាំរងរបួសធ្ងន់ ខណៈពេលដែលបុរសជាឪពុកព្យាយាមទៅជួយសង្គ្រោះកូនស្រីរបស់ខ្លួននៅពេលដែលចុះទៅរើសស្រោមខ្នើយលើដំបូលស័ង្កសី បណ្តាលឱ្យឆក់ខ្សែភ្លើងដួលសន្លប់បាត់ស្មារតី កាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ។

ការបិទការដ្ឋានសំណង់ខាងលើនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ដែលមានទីតាំងជាប់ផ្ទះលេខ ៦A៦ ផ្លូវលេខ ៨០ ភូមិ ១៤ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ក្រោយពីការដ្ឋានសំណង់មួយកន្លែងខាងលើនេះ បានបង្កគ្រោះថ្នាក់ដល់បុរសម្នាក់ស្លា.ប់បាត់បង់ជីវិត និងកូនស្រីអាយុ១៣ឆ្នាំម្នាក់ទៀតរងរបួសធ្ងន់កាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នោះហើយ លុះដល់ព្រឹកថ្ងៃទី១៥ ខែមិថុនា គណៈកម្មការរបស់អាជ្ញាធរខណ្ឌដូនពេញ ក៏បានចុះទៅធ្វើការផ្អាកការសាងសង់ជាបណ្ដោះអាសន្នផងដែរ។

តាមប្រភពដដែលបានប្រាប់បន្តថា ម្ចាស់ការដ្ឋានសំណង់ដែលបង្កឱ្យបុរសម្នាក់ឆក់ខ្សែភ្លើងស្លា.ប់ និងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់ខាងលើ មានឈ្មោះ ធុង លឹមអ៊ាង តែមិនត្រូវបានកម្លាំងមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនឡើយ ដោយគ្រាន់តែផ្អាកការសាងសង់ជាបណ្ដោះអាសន្នប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំណុចជាន់ទី១ ផ្ទះលេខ ៦A៦ ផ្លូវលេខ ៨០ ភូមិ ១៤ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយមានបុរសម្នាក់ឈ្មោះ ជុំ ស៊ន អាយុ៣២ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវជាឪពុកបានស្លា.ប់បាត់បង់ជីវិត ចំណែកកូនស្រីម្នាក់ទៀតឈ្មោះ ស៊ន ស្រីលីន អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៅសាលាបឋមសិក្សាកុលាបទី១ បានរងរបួសធ្ងន់ ដោយសារតែការធ្វេសប្រហែសរបស់ការដ្ឋានសំណង់ខាងលើ ដែលត.ខ្សែភ្លើងលើដំបូលសំយ៉ាបស័ង្កសី បណ្ដាលឱ្យដាច់រលាត់ឆ្លងចរន្តអគ្គិសនីឆក់ទៅលើជនរងគ្រោះទាំង២នាក់ ។

គួរបញ្ជាក់បន្តថា ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យទៅលើសាកស.ពបុរសរងគ្រោះដែលស្លា.ប់ និងកូនស្រីដែលរងរបួសធ្ងន់ បានបញ្ជាក់ថា «ជនរងគ្រោះទាំង២នាក់ឪពុកនិងកូនស្រី ពិតជាបានរងគ្រោះដោយសារតែការឆក់ខ្សែភ្លើងពិតប្រាកដមែន»។

ដែលនេះជាការធ្វេសប្រហែសរបស់ការដ្ឋានសំណង់ខាងលើ ដោយសារតែការត.ខ្សែភ្លើងរាយលើដំបូលស័ង្កសី ហើយកកិតគ្នាធ្វើឱ្យដាច់រលាត់បង្កឲ្យឆ្លងចរន្តអគ្គិសនីឆក់បុរសជាឪពុកស្លា.ប់ និងកូនស្រីរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។

ប៉ុន្តែថ្វីបើការដ្ឋានសំណង់នេះបានបង្កឱ្យជនរងគ្រោះជាឪពុកស្លា.ប់ និងកូនស្រីរងរបួសធ្ងន់ពិតមែន តែរហូតដល់រសៀលថ្ងៃទី១៥នេះដែរ កម្លាំងមានសមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកពាក់ព័ន្ធណាម្នាក់ឡើយ ដោយគ្រាន់តែយកមនុស្សទៅធ្វើការបំភ្លឺ និងផ្អាកការដ្ឋានសំណង់ជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។ គួរបញ្ជាក់ទៀតថា ៖ អនិច្ចា! ឃើញកូនស្រីសន្លប់លើដំបូលសំយ៉ាបស័ង្កសីក៏ទៅជួយ បែរជាឆក់យកជីវិតឪពុកបាត់ ៕

ដកស្រង់ពី៖កោះសន្តិភាព