Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ខណ្ឌដង្កោ ឃាត់ខ្លួន​មុខសញ្ញា​លួច​ម៉ូតូ ២​នាក់ ដកហូត​វត្ថុតាង ពាក់ព័ន្ធ​នឹង​អំពើចោរកម្ម​មួយចំនួន

  • បោះពុម្ព

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាលួចម៉ូតូ ២នាក់ ខណៈកំពុងចេញធ្វើសកម្មភាពលួច ហើយជួបកម្លាំងនគរបាលកំពុងល្បាត។

នគរបាល បានដកហូតវត្ថុតាងពាក់ព័ន្ធនឹងអំពើចោរកម្មមួយចំនួន។ ការចាប់ខ្លួននោះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង ៤០នាទីល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅតាមផ្លូវ ៥០ម៉ែត្រ ត្រង់ចំណុចខាងមុខក្រុមហ៊ុន លាយបេតុង ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើនោះ ម្នាក់ ឈ្មោះ អាន ផ្លូច អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកម្នាក់ទៀត ឈ្មោះ ស៊ិន សុខភាព អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងខ្លួន)។

នគរបាលដកហូតវត្ថុតាងមួយចំនួន រួមមាន ដែកជ្រុងចុងសំប៉ែតស្រួច សម្រាប់កាច់សោរកម៉ូតូចំនួន០២ សោរខ្សៀលេខ៨ ចំនួន០២, ប័ណ្ណសម្គាល់យានយន្ត (កាតគ្រីម៉ូតូ) ចំនួន ០៣សន្លឹក ដែលមាន (ឈ្មោះ ជុំ រតនា ១សន្លឹក, ឈ្មោះ វី សីលា ១សន្លឹក, និងឈ្មោះ ឯម បុល ១សន្លឹក) ស្លាកលេខម៉ូតូ ចំនួន ០៣បន្ទះ មាន (លេខភ្នំពេញ1HT-0027, លេខភ្នំពេញ1GD-2078 និងលេខភ្នំពេញ1IO-1256 ,វិទ្យុទាក់ទងម៉ាក Motorola GP300 ចំនួន០១គ្រឿង, ម៉ូតូ ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HL-0625 មានលេខតួ និងលេខម៉ាស៊ីន5418516 ចំនួន០១គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀន ព្រមទាំងសោរដោះម៉ូតូមួយចំនួន។

នគរបាលបាននិយាយថា មុនពេលចាប់ខ្លួនជនសង្ស័យ កម្លាំងនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន លុះពេលទៅដល់ចំណុចកើតហេតុបានឃើញជនសង្ស័យទាំង ២នាក់ កំពុងជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1HL-0625 ឌុបគ្នា។

ខណៈនោះ ដោយមានការសង្ស័យ នគរបាលក៏បានហៅឱ្យឈប់ ដើម្បីសួរនាំ និងត្រួតពិនិត្យ ហើយបានរកឃើញឧបករណ៍ សម្រាប់កាច់សោរនៅក្រោមកែបម៉ូតូ ទើបនគរបាលចាប់ខ្លួន នាំទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់មក នគរបាលបាននាំជនសង្ស័យឈ្មោះ អាន ផ្លូច ទៅឆែកបន្ទប់ជួល ដែលជននេះ ស្នាក់នៅ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ច បានរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត រួចក៏បានដកហូត នាំយកមករក្សាទុក រង់ចាំកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

ដកស្រង់ពី៖កោះសន្តិភាព