Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឺម៉កដឹក ទឹកសុទ្ធ ក្រឡាប់លើម៉ូតូ កិនស្លាប់ អ្នកបើកម៉ូតូ

  • បោះពុម្ព

កណ្តាល៖ យុជនម្នាក់ជាអ្នក បើកបរម៉ូតូ បានស្លាប់ យ៉ាងអណោចអាធម បំផុតដោយសារ រឺម៉កដឹកទឹកសុទ្ធ មួយបានក្រឡាប់ពី លើកិនទាំងកំរោល ហេតុការនេះកើត ឡើងកាលពីវេលាម៉ោង ១៦ និង៣០នាទី  ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៨ ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

នគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូអូសរឺម៉ក ដឹកទឹកសុទ្ធមួយគ្រឿង ពណ៌ខៀវគ្មាន ស្លាកលេខ អ្នកបើកបរ ពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេ បានបើកមកប៉ះ ម៉ូតូរួចហើយក្រឡាប់ ទៅកិនពីលើម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1C-9039 បើកបរ ដោយឈ្មោះ យ៉ុង វណ្ណនឿន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល បណ្តាលជនរងគ្រោះ ជា អ្នកបើកម៉ូតូស្លាប់ ភ្លាមៗ នៅកន្លែងនឹងកើតហេតុ។

ជាមួយគ្នានោះដែរ អ្នកបើករឺម៉កម៉ូតូ បានព្យាយាមរត់គេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុ នគរបាលបានចុះទៅ ដល់កន្លែងកើតហេតុ ជួយធ្វើអន្តរាគម និងយកវត្ថុតាង ទាំងពីរគ្រឿងយកទៅ រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ ស្នងការដ្ឋាន ចាត់ការបន្តទៅតាម នីតិវិធីផ្លូវច្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល