បណ្តាញសង្គម

អនិច្ចា​! ស្ត្រី​ម្នាក់​មិន​ស្រួលខ្លួន​ហៅ​កង់​បី​ដឹក​ទៅ​ពេទ្យ​ឯកជន​មិន​ទទួល លុះ​ទៅ​ពេទ្យ​រដ្ឋ​គាត់​ស្លា​.​ប់​ហើយ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្រី្តម្នាក់មានអាការៈមិនសូវស្រួលខ្លួន លុះពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ស្រាប់តែដាច់ខ្យល់ស្លា.ប់តែម្តង បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិខ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បន្តថា ស.ពជនរងគ្រោះខាងលើមានឈ្មោះ ម្រិច ខួន ភេទស្រី អាយុ៤៦ឆ្នាំ ជាបុគ្គលិកអនាម័យនៅក្នុងសាលាអន្តរជាតិសុវណ្ណភូមិ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិខ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតរស់នៅភូមិសំម៉ាលី ឃុំស្ដៅ ស្រុកបាភ្នំ ខេត្តព្រៃវែង និងមានប្ដីឈ្មោះ កាក់ ភើន អាយុ៣៧ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតរស់នៅភូមិ-ឃុំជាមួយគ្នា ព្រមទាំងមានកូនស្រី២នាក់ផងដែរ។

តាមប្រភពព័ត៌មានពីកូនស្ត្រីរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ម្តាយរបស់គាត់មានអាការៈមិនសូវស្រួលខ្លួន ហើយក៏បានកោសខ្យល់ បន្ទាប់មកម្តាយរបស់គាត់នៅតែមិនទាន់ធូរ ក៏បានហៅកង់បីឥណ្ឌា ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន លុះពេលទៅដល់គ្រូពេទ្យមិនហ៊ានទទួលនោះទេ ដោយប្រាប់អោយដឹកយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យរដ្ឋវិញ ។

កូនស្រីរងគ្រោះខាងលើបន្តថា ភ្លាមៗនោះដែរ រូបគាត់ក៏បានដឹកយកម្ដាយរបស់គាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ លុះពេលទៅដល់មន្ទីរពេទ្យ ខាងគ្រូពេទ្យបានពិនិត្យទៅឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ ទើបដឹកយកស.ពម្ដាយត្រឡប់មកផ្ទះជួលវិញ រួចក៏បានទាក់ទងរាយការណ៍ទៅខាងសង្កាត់ និងសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ហើយខាងសង្កាត់ក៏បានទាក់ទងទៅផ្នែកគ្រូពេទ្យជំនាញ ដើម្បីអោយចុះមកយកសំណាក់ស.ពស្ត្រីរងគ្រោះ ព្រោះខ្លាចមានពាក់ព័ន្ធនឹងការស្លា.ប់ដោយសារជំងឺកូវីដ១៩ ។

បន្ទាប់ពីគ្រូពេទ្យបានយកសំណាករួចរាល់ហើយឃើញថា ស.ពអវិជ្ជមានមិនមានជំងឺកូវីដ១៩ ទើបខាងសមត្ថកិច្ចបានធ្វើក្រដាសផ្ដិតមេដៃ រួចប្រគល់ស.ពទៅក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

ដកស្រង់ពី៖កោះសន្តិភាព