Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនបុរសវ័យចំណាស់ ៧៥ឆ្នាំ ករណីចាប់រំលោ.ភក្មេងស្រី

  • បោះពុម្ព

ភ្នំពេញ៖ បុរសវ័យ ៧៥ឆ្នាំម្នាក់ បានធ្វើសកម្មភាពចាប់រំលោ.ភក្មេងស្រីម្នាក់បានសម្រេច នៅក្នុងគុម្ពោធព្រៃមួយកន្លែង។ ក្រោយមក ក្មេងស្រីរងគ្រោះ ប្រាប់ម្ដាយឲ្យដឹង ទើបម្ដាយប្ដឹងឲ្យនគរបាលចាប់ខ្លួន សាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់។

ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ២០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅគម្ពោតព្រៃខាងក្រោយផ្ទះក្មេងស្រីរងគ្រោះ ស្ថិតនៅក្នុងភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ ឆេង ផុន ភេទប្រុស អាយុ ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិកើតហេតុ។ ចំណែកក្មេងស្រី ទើបអាយុប្រាំមួ.យឆ្នាំប៉ុណ្ណោះ។ ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង ១១ និង ៣០នាទីព្រឹក ក្មេងស្រីរងគ្រោះ បានបាត់ពីផ្ទះ ទើបម្តាយដើររកកូន នៅតាមផ្ទះបងប្អូនអ្នកជិតខាង ប៉ុន្តែរកមិនឃើញសោះ។

រហូតដល់វេលាម៉ោង ១២ និង ២០នាទីថ្ងៃត្រង់ ទើបឃើញកូនដើរចេញពីគុម្ពោតព្រៃខាងក្រោយផ្ទះ ដោយខ្លួនប្រាណប្រឡាក់ដីពេញខ្លួន ហើយស្របពេលនោះ ក៏ឃើញជនសង្ស័យខាងលើ ដើរចេញមកតាមក្រោយដែរ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះម្ដាយ ពុំទាន់បានដឹងថា កូនស្រី ត្រូវទទួលរងការរំលោ.ភបំពានពីសំណាក់តាចាស់នោះទេ ហើយបន្ទាប់ពីបានឃើញខ្លួនប្រាណកូនស្រី ប្រឡាក់ដីពេញខ្លួនបែបនេះ ក៏នាំទៅងូតទឹក។ ពេលនោះ កូនស្រី បាននិយាយប្រាប់ម្ដាយថា នាងឈឺត្រង់កន្លែងសម្ងាត់ ហើយដោយមានការសង្ស័យ ម្ដាយបានហៅអ្នកជិតខាងម្នាក់ មកជួយពិនិត្យកូន ក៏បានឃើញស្នាមជាំក្រហម និងមានទឹកកា.មបុរសជាប់នៅកន្លែងសម្ងាត់របស់ក្មេងថែមទៀត។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយពីឃើញស្ថានភាពបែបនេះ ម្ដាយបានសួរទៅកូនស្រី ទើបដឹងថា ជនសង្ស័យ ជាអ្នកចាប់រំលោ.ភ ហើយភ្លាមៗនោះ ម្ដាយបាននាំកូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ដើម្បីឲ្យគ្រូពេទ្យ ពិនិត្យមើល។

ជាលទ្ធផល គ្រូពេទ្យបានបញ្ជាក់ថាក្មេងស្រី ពិតជាត្រូវគេចាប់រំលោ.ភប្រាកដមែន។ ក្រោយពីដឹងច្បាស់ហើយ ម្តាយក៏បាននាំកូនទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ ដើម្បីដាក់ពាក្យបណ្ដឹង ឲ្យនគរបាលចាប់ខ្លួនតានោះ សាកសួរ និងកសាងសំណុំរឿង ចាត់ការ តាមច្បាប់តែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព