Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​​មកដើរទារលុយពីអាជីវករ៣-៤ថ្ងៃហើយ​​ស្មានតែជា​ប៉ូលិស​ ការពិតមិនមែនសោះ​

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លៀកពាក់ឯកសណ្ឋានក្លែងជាសមត្ថកិច្ច ហើយបានធ្វើសកម្មភាពដើរទារប្រាក់ពីអាជីករលក់ដូរតាមចឹញ្ចើមផ្លូវ កាលពីព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០២១ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

បុរសនោះឈ្មោះ ភាង កុសល អាយុ៤០ឆ្នាំ មុខរបរជាសន្តិសុខឯកជនរបស់ក្រុមហ៊ុនមុន្នីឯករាជ្យ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។ករណីខាងលើនេះ សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងខាងលើជនសង្ស័យបានក្លែងបន្លំខ្លួនធ្វើជាសមត្ថកិច្ចនគរបាល ដើរទារប្រាក់ពីប្រជាពល លក់ដូរតាមចិញ្ចើមផ្លូវ ក្នុងមូលដ្ឋានក្រុងព្រះសីហនុ ។

ដោយឃើញទង្វើមិនប្រក្រតីយ៉ាងដូច្នេះ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានបានធ្វើការឃាត់ ដើម្បីសួរនាំរកអង្គភាពឲ្យបានច្បាស់លាស់ ប៉ុន្តែជាក់ស្តែងបុរសនោះ ជាជនឆក់ឱកាសក្លែងបន្លំធ្វើសមត្តកិច្ច ដើម្បីប្រមូលប្រាក់យកទៅប្រើប្រាស់ចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ។

ពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានសារភាពថា រូបគេធ្លាប់បានដើរទារប្រាក់ថ្លៃសេវាកម្មពីប្រជាពលរដ្ឋលក់ដូរលើចឹញ្ចើមផ្លូវតាំងពីថ្ងៃទី៨ ដល់ថ្ងៃទី ១៤ មិថុនា ២០២១ មកម្ល៉េះ និងបានប្រាក់ជាបន្តបន្ទាប់ ដោយប្រើឯកសណ្ឋាន ពាក់អាវនិងមួកជានគរបាល ហើយអះអាងប្រាប់គេថាខ្លួនជាសមត្ថកិច្ច ។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ជននេះបានស្លៀកពាក់ឯសណ្ឋានបន្លំធ្វើជានគរបាលដើរទារប្រាក់ពីអាជីវករ នៅផ្សារពារណិជ្ជកម្ម ក្នុងសង្កាត់លេខ២ ពេលនោះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលក្រុង ធ្វើការអប់រំណែនាំ និងកិច្ចសន្យាម្តងរួចមកហើយ ។

ដោយឆ្លងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋឈ្មោះ សារ៉ាត់ គុណទេវី ភេទស្រី មុខរបរលក់ដូរបានឲ្យដឹងថា ជនសង្ស័យដែលនគរបាលឃាត់ខ្លួននេះ កន្លងមក គេបានដើរយកប្រាក់ពីអាជីវកលក់ដូរតាមចិញ្ចើមផ្លូវ តាំងពីថ្ងៃទី៨ រហូតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយក្នុងមួយថ្ងៃគេទារពីអ្នកលក់ដូរ១១.០០០ ទៅ១៥.០០០រៀលក្នុង១កន្លែង ។

បន្ទាប់ពីមានការបំភ្លឺពីអាជីវករ និងចម្លើយជាក់ស្តែងពាក់ពន្ធបទល្មើស.ក្លែងបន្លំឯកសណ្ឋាប.ប្រព្រឹត្តអំពើទុច្ចរិត ទារប្រាក់ដោយគ្មានគោលការច្បាស់លាស់ សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព