Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់ ត្រឡប់​ពី​ដឹក​អីវ៉ាន់​ឲ្យ​ភ្ញៀវ ត្រូវ​ក្មេងស្ទាវ​មួយក្រុម ដេញ​វាយ ផ្អើល​ពេញ​ផ្លូវ​

  • បោះពុម្ព

ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុម មានគ្នាជាង ១០នាក់ ប្រដាប់ដោយដាវសាំងម៉ូរ៉ៃ ខ្សែក្រវ៉ាត់ និងកាំបិត បានជិះម៉ូតូ ដេញវាយបុរសម្នាក់ តាំងពីស្ពានអាកាសស្ទឹងមានជ័យ រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ បណ្ដាលឲ្យបុរសរងគ្រោះ របួសជាំខ្លួន និងបែកមាត់ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ជួយបំបែក។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧ និង ៤០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅមុខហាង មីហឹរ ច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្ដោយវិថីចោមចៅ (វេងស្រេង) ក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ជនរងគ្រោះមានឈ្មោះ ជិន សុបញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅម្ដុំវត្តពោធិញាណ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

តាមសម្ដីបុរសរងគ្រោះ មុនកើតហេតុ រូបគាត់បានដឹកអីវ៉ាន់ឲ្យភ្ញៀវ នៅម្ដុំផ្សារអូរឡាំពិក រួចក៏ត្រឡប់មកផ្ទះវិញនៅម្ដុំវត្តពោធិញាណ ខណៈធ្វើដំណើរតាមផ្លូវព្រះមុនីរ៉េត មកដល់ស្ពានអាកាសស្ទឹងមានជ័យ ក៏មានក្មេងស្ទាវ ២នាក់ បានធាក់ម៉ូតូរបស់គាត់ ទាំងដែលរូបគាត់ គ្មានកំហុស និងមិនបានឈ្លោះគ្នាពីមុនមក ហើយគាត់ ក៏ធ្វើដំណើរទៅមុខ ដោយបន្ថែមល្បឿន។

បន្ទាប់មកទៀត ក្មេងស្ទាវទាំងនោះ ដែលមានបក្ខពួកបន្ថែមជិត ១០ម៉ូតូ បានជិះដេញតាមរូបគាត់ ធាក់ផងវាយផង រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ ទើបពួកគេ ប្រើដាវសាំងម៉ូរ៉ៃ ខ្សែក្រវ៉ាត់ និងកាំបិត កាប់ទៅលើរូបគាត់ទាំងកំរោល។ សំណាងល្អ ដែលក្រុមក្មេងស្ទាវទាំងនោះ ប្រើខ្នងកាំបិតកាប់លោកប៉ុណ្ណោះ ធ្វើឲ្យលោករបួសជាំខ្លួន និងបែកមាត់តិចតួច។

ក្នុងហេតុការណ៍ខាងលើនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងអ្នកដំណើរឈប់ឈរមើល ព្រមទាំងជួយស្រែកឃាត់ ទើបក្រុមក្មេងស្ទាវទាំងនោះ បំបែកគ្នា ជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយកើតហេតុ ជនរងគ្រោះ ក៏បានសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ឲ្យជួយអន្តរាគមន៍ ស្វែងរកចាប់ខ្លួនក្រុមក្មេងស្ទាវទាំងនោះ យកមកទទួលទោសតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព