បណ្តាញសង្គម

មនុស្ស​៤ នាក់ ជាប់អន្ទាក់​សមត្ថកិច្ច នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពាក់ព័ន្ធ​គ្រឿងញៀន​ជាង ១​គីឡូក្រាម​

ខេត្តបន្ទាយមានជ័យ៖ សេចក្តីរាយការណ៍ឲ្យដឹងថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានសហការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ដោយចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ១គីឡូក្រាម។

សេចក្តីរាយការណ៍បន្តថា នៅថ្ងៃខែខាងលើ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានបើកការស៊ើបអង្កេត និងស្រាវជ្រាវ ឈានដល់ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចផ្ទះសំណាក់ ប៉ោយប៉ែត ផាស ភូមិក្បាលស្ពាន២ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលស្ថិតជាប់ព្រំប្រទល់ដែនកម្ពុជា.ថៃ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យ ៤នាក់ រួមមាន៖ ១.ឈ្មោះ ប៉ៅ ហ៊ឹង ហៅ ប៉ាវ ភេទប្រុស អាយុ ៣៤ឆ្នាំ ២.ឈ្មោះ ម៉ៅ ទូច ភេទប្រុស អាយុ ៤៩ឆ្នាំ ៣.ឈ្មោះ ម៉ៅង ស្រស់ ភេទប្រុស អាយុ ៣៦ឆ្នាំ ៤.ឈ្មោះ ថោង ផល្លា ភេទប្រុស អាយុ ៣១ឆ្នាំ។

ពេលចាប់ខ្លួន ជនសង្ស័យទាំង ៤នាក់ សមត្ថកិច្ច បានរឹបអូសវត្ថុតាង រួមមាន៖ ១.សារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ១កញ្ចប់ធំស្មើ ទម្ងន់សុទ្ធ ១០៣៤.៩០ ក្រាម។

២.កញ្ឆាក្រៀម ៤៩៥ ក្រាម ៣.ទូរស័ព្ទ ៣ គ្រឿង ៤.ម៉ូតូ ៤ គ្រឿង ៥.លុយថៃ ចំនួន ៨៦,៤០០ បាត។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ៕

ដកស្រង់ពី៖កោះសន្តិភាព