Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរ​ចូល​លួច​ម្តង​ហើយ ពេលនេះ យក​ឡាន​មក​ចូល​លួច​ដឹក​ក្របី ៦​ក្បាល បើក​ទៅ​បាត់

  • បោះពុម្ព

ខេត្តសៀមរាប៖ ក្របី ដែលចងទុកខាងក្រោយផ្ទះ ចម្ងាយប្រហែល ៣០ម៉ែត្រ ត្រូវបានចោរ បើកឡានចូលមកដឹកក្របី ៦ក្បាល ហើយបើកចេញដោយសុវត្ថិភាព។ ប៉ុន្តែមានក្របី រត់រួចមកវិញ ២ក្បាល។

ហេតុការណ៍ចោរលួចក្របីនោះ បានកើតនៅទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិបុស្សធំ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។សមត្ថកិច្ចនគរបាល ស្រុកប្រាសាទបាគង បានប្រាប់ថា ក្រោយកើតហេតុ ម្ចាស់ក្របីបានមកដាក់ពាក្យបណ្តឹងថា បាត់ក្របីមួយក្រោល មានចំនួន ៦ក្បាល ឈ្មោល ២ក្បាល ញី ៤ក្បាល ក្នុងនោះ មានសម្បុរស ១(ឃ្លៀច)។

ក្របី ដែលចោរលួចនោះ នៅចំនុចភូមិបុស្សធំ ឃុំអំពិល ស្រុកប្រាសាទបាគង ដែលចងទុកខាងក្រោយផ្ទះចម្ងាយប្រហែល ៣០ ម៉ែត្រ គ្មានរបងគ្មានក្រោល នៅវេលាម៉ោង ៥ព្រឹក ថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២១ ខណៈពេលជនរងគ្រោះ ភ្ញាក់ឡើងបម្រុង ទៅដឹកក្របី ទៅស្រែ ក៏ឃើញបាត់អស់តែម្តង។

ប្រភពបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ឈឺន មៃ ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុខាងលើ រហូតម៉ោង ៥ និង ០០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ទើបជនរងគ្រោះ ដឹងខ្លួន ទៅមើលក្របី ក៏បាត់ រួចបានរាយការណ៍ជូននគបាលប៉ុស្តិ៍នគរបាលអំពិល។

ខណ:ពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ បានរាយការណ៍បន្ត ទៅអធិការដ្ឋាន នគរបាលស្រុកប្រាសាទបាគង ដើម្បីចុះធ្វើការស្រាវជ្រាវ ស្វែងរកជនល្មើស យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ម្ចាស់ក្របី បានប្រាប់សមត្ថកិច្ចថា កាលពីមុន គាត់ចិញ្ចឹមក្របី ចំនួន ១២ក្បាល ហើយក្នុងអំឡុងឆ្នាំ២០១៩ ចោរចូលលួចដឹកតាមឡានអស់ ៦ក្បាល ប៉ុន្តែត្រូវបានសមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យ ចំនួន ៩ នាក់ ដែលមកពីខេត្តពោធិ៍សាត់។ បច្ចុប្បន្ន កម្លាំងនគរបាលការិយាល័យជំនាញ កំពុងស្វែងរក តាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរថា ក្នុងស្រុកប្រាសាទបាគង មានបទល្មើសកើនឡើង ដូចជា ចោរ លួច ម៉ូតូ និងចោរ លួច គោ ក្របី ជាដើម ប៉ុន្តែចាប់បានជនសង្ស័យ ចំនួន ៩ នាក់ ករណីលួចគោក្របី ក្នុងអំឡុងឆ្នាំ២០១៩ យកទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព