Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដណ្តើម​គ្នា​ដាក់​សម្រាស់​យក​ត្រី​នៅ​តាម​ព្រែក បង្ក​ជា​ហិង្សា​មាន​របួស​ស្នាម

  • បោះពុម្ព

ខេត្តសៀមរាប ៖ កម្លាំងអាវុធហត្ថស្រុកសូទ្រនិគមចាប់ខ្លួនជនបង្ក៣នាក់យកទៅសួរនាំ បន្ទាប់ពីបានវាយមនុស្ស៥នាក់ឱ្យរងរបួសធ្ងន់ស្រាល ខណៈដណ្តើមគ្នាដាក់សម្រាស់យកត្រីនៅតាមព្រែក ឈានដល់វាយតប់គ្នា។

ហេតុការចាប់ខ្លួននេះធ្វើឡើងនៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ បើតាមមន្ត្រីកងរាជអាវុធហត្ថស្រុកសូទ្រនិគម បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនទាំង៣នាក់នោះមាន៖ ទី១-ឈ្មោះ ផាត់ ង៉ុយ ភេទប្រុស អាយុ៣០ឆ្នាំ, ទី២-ឈ្មោះ ផាត់ ងី ភេទប្រុស អាយុ៣១ឆ្នាំ, ទី៣-ឈ្មោះ ផាត់ ផល ភេទប្រុស អាយុ៣៤ឆ្នាំ។

ចំណែកជនរងគ្រោះទាំង៥នាក់មាន៖ ទី១-ឈ្មោះ តែ លី ភេទប្រុស អាយុ៣៦ឆ្នាំ, ទី២-ឈ្មោះ ខ្វៃ តែ ភេទប្រុស អាយុ ៦៨ឆ្នាំ, ទី៣-ឈ្មោះ តែ ធី ភេទប្រុស អាយុ២៥ឆ្នាំ។ ទី៤-ឈ្មោះ តែ លីដា ភេទប្រុស ៣០ឆ្នាំ, ទី៥-ឈ្មោះ ឡឹង ហុក ភេទប្រុស អាយុ ៦៥ឆ្នាំ។

ប្រភពបានប្រាប់ថា ជនសង្ស័យ និងជនរងគ្រោះរស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។ មូលហេតុ ភាគីទាំងសងខាងទាស់សម្ដីគ្នារឿងដណ្តើមកន្លែងដាក់សម្រាស់យកត្រីនៅតាមព្រែកក្នុងភូមិសាស្ត្រខាងលើ។

ប្រភពបានបញ្ជាក់ថា ជនរងគ្រោះបានបញ្ជូនទៅមន្ទីពេទ្យ ដើម្បីជួយសង្គ្រោះ រីឯជនបង្កកំពុងចរចាគ្នា ជនរងគ្រោះទារសំណង៨០ម៉ឺនរៀល រីឯជនបង្កឱ្យ៣០ម៉ឺនរៀល មិនត្រូវតម្លៃគ្នាក៏បានលើកទៅថៃ្ងក្រោយ៕

ដកស្រង់ពី៖កោះសន្តិភាព