បណ្តាញសង្គម

ក្រុម​ចោរ​ខ្ទើយ​អស់​លាក់​ជាប់អន្ទាក់​ប៉ូលិស ពេល​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​យក​កាបូប​លុយ

រាជធានីភ្នំពេញ៖ ក្រុមចោរខ្ទើយ ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច ប៉ូលិសល្បាត ធ្វើការឃាត់ខ្លួនភ្លាមៗ ខណៈពេលធ្វើសកម្មភាព បើកទ្វាររថយន្ត យកកាបូបលុយ របស់បុរសម្នាក់ កំពុងឈប់រថយន្ត ជិតប្រលានយន្តហោះ  ភ្នំពេញអន្តរជាតិ ចាំបងប្អូន ឃើញដូចនេះ ក្រុមជនសង្ស័យ បានប្រើល្បិចញ៉ែ ម្ចាស់រថយន្ត ហើទុកឲ្យ បក្ខពួកម្នាក់ទៀត ធ្វើសកម្មភាព បើកទ្វាររថយន្ត លួចយកកាបូប បានសម្រេច រីឯបក្ខពួកម្នាក់ទៀត ចាំលើម៉ូតូ នៅពេលធ្វើសកម្មភាព បានសម្រេចក៏ជិះម៉ូតូ គេចខ្លួនអស់តែម្តង ។

ភ្លាមៗនោះ ដោយមានការសង្ស័យ បុរសរងគ្រោះ បានមើលក្នុងរថយន្ត ក៏ប្រទះឃើញ បាត់កាបូបដាក់ឯកសារ ដែលនៅក្នុងនោះ មានលុយចំនួន ជាង១លានរៀល រួមទាំងឯកសារសំខាន់ ទើបស្រែកឆោឡោផ្ អើលដល់សមត្ថកិច្ច ជួយអន្តរាគមន៍ ក៏ប្រទះឃើញក្រុមជនសង្ស័យ ទាំង៣នាក់ ជិះម៉ូតូអាយខុន ពណ៌ក្រហម លាយស ដែលជាភិនភាគដែល ជនរងគ្រោះផ្តល់ឲ្យ ក៏ធ្វើការឃាត់ខ្លួនតែម្តង ។

ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង ៩ និង៤០ នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតក្នុង ភូមិព្រៃព្រីងខាងជើង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕

ដកស្រង់ពី៖ កោះសន្តិភាព